ការពិតជីវិតអ្នកមេម៉ាយសាច់សខ្ចី Love Riya លំបាក វេទនា ខ្លាំងដល់ម្លឹង​ ដោយអ្នកនាង បានប្រាប់ថា...មានវិដេអូ
ស៊ីហៀង
-

អ្នកលក់ឡេ សាច់សខ្ចី អ្នកនាង Love Riya បានធ្វើការនិយាយនៅក្នុងឡាយ ពីចោរចូលលួចទូដែក នៅក្នុងផ្ទះ ជាហេតុធ្វើឲ្យមហាជន អាណិតជាខ្លាំង។ នៅក្នុងការឡាយវិដេអូនេះ អ្នកនាង ក៏បានប្រាប់ពីជីវិតដ៏កំសត់របស់អ្នកនាង ដែលឆ្លាប់ឆ្លងកាត់កន្លងមក ធ្វើឲ្យមហាជនកាន់តែអាណិតថែមទៀត។

នៅក្នុងវិដេអូនៅ អ្នកនាងបានប្រាប់ពីជីវិតកាលគ្រាក្រលំបាក អ្នកនាងធ្លាប់ឆ្លងកាត់អ្វីខ្លះ ហើយត្រូវប្រឈមមុខនឹងអ្វីខ្លះ ទើបធ្វើឲ្យអ្នកនាង រឹងមាំរហូតមកដល់ពេលនេះ ហើយបានក្លាយជាមនុស្សម្នាក់ដែលមានលុយកាន់ពេញៗដៃ មានឡានជិះ មានពេជ្រពាក់ មានផ្ទះនៅយ៉ាងធំនោះ។

អ្នកនាងបាននិយាយនៅឡាយវិដេអូថា "ខ្ញុំ កាលពីខ្ញុំក្រ តើអ្នកនាងមានបានសុំជំនួយពីអ្នកណាម្នាក់ទេ ហើយខ្ញុំពេលខ្ញុំក្រមានអ្នកជួយដល់ខ្ញុំអត់។ ពេលខ្ញុំក្រ​ រកតែបាយញុាំមិនបានផង ញុាំតែដំឡូងពេញមួយអាទិត្យ ញុាំដំឡូងជំនួសបាយ តើអ្នកនាងបានទៅសូមជំនួយពីអ្នកណាគេទេ? រាល់ថ្ងៃនេះខ្ញុំប្រឹងរកលុយដើម្បីចិញ្ចឹមកូនខ្ញុំ ចិញ្ចឹមបុគ្គលិកខ្ញុំ ឲ្យតែបានគ្រប់គ្រាន់ ខ្ញុំនៅធ្វើមិនទាន់បានផង មិនទាន់បានចិញ្ចឹម មើលថែអ្នកមានគុណឲ្យគាត់បានរស់នៅស្រួលផង"។ រាល់ថ្ងៃនេះ ប្រឹងរកទាំងយប់ទាំងថ្ងៃ ពេលដើរលេងក៏ឡាយលក់ផលិតផល ពេលទៅកំពតក៏ឡាយលក់ ពេលយប់ក៏ឡាយ ពេលថ្ងៃក៏ឡាយ ។

មានវិដេអូ៖