មិនចង់អ៊ួតទេ ! Rose ប្រាប់ក្តែងៗថា ខ្ញុំក្មួយផ្កាយ២ បងប្អូនខ្ញុំនៅពេញភ្នំពេញ សុទ្ធតែជាអ្នកមាន ប៉ុន្តែខ្ញុំមិនដែល...(មានវិដេអូ)
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា  វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) ជាតារាសម្តែងស្រីម្នាក់ដែលចូលចិត្តលេងខ្លួនបែបសុិចសុី និងតែងតែធ្វើឲ្យទស្សនិកជនក្តៅសាច់តាមរយៈការសម្តែងនៅក្នុងឈុតឆាកស្រើបស្រាលរបស់នាងជាច្រើនកន្លងមក។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះ Rose បានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលយ៉ាងនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពេលនាងបានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយទៅដល់លោក អុឹម ជីវ៉ា នៅក្នុងនោះដែរនាងបានបញ្ជាក់យ៉ាងច្បាស់ៗថា ៖ បងប្អូនខ្ញុំសុទ្ធតែ អ្នកមានទំាងអស់ ពូខ្ញុំសុទ្ធតែធ្វើការនៅក្រសួងមហាផ្ទៃ ផ្កាយ២ មីងខ្ញុំបង្កើត ប្តីរបស់គាត់ធ្វើអគ្គនាយកប៉ុស្តិ៍លេខ៥ បងប្អូនខ្ញុំគឺពេញភ្នំពេញ ពូខ្ញុំផ្ទះនៅគៀនស្វាយ វីឡាប៉ុណ្ណាណី មីងខ្ញុំអីសុទ្ធតែមានផ្ទះវីឡា ខ្ញុំមិនដែលចង់ពឹងពាក់បងប្អូន និយាយទៅជីវិតខ្ញុំគឺឯករាជ្រ ម្ចាស់ការលើខ្លួនឯង... ។

ក្រោយពីបានឃើញដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមិនដែលបានដឹងពីមុនមកសោះថា តារាសម្តែងស្រី  វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) មានបងប្អូនសុទ្ធតែអ្នកធំ និងជាអ្នកមាន ហើយមិនត្រឹមតែប៉ុណ្ណោះទេ ក៏មានមហាជនមួយចំនួនបានធ្វើការរិះគន់ទៅលើរូបនាងផងដែរក្រោយនាងនិយាយបែបនេះរួច៕ 

តោះដើម្បីកុំឲ្យខាតពេលយូរសូមទស្សនាវិដេអូខាងក្រោម៖