តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ដែលទើបតែសម្រាលប្រុសម្នាក់ ស្អាតណាស់ គួរឲ្យស្រលាញ់ ។ បន្ទាប់ពីសម្រាលបានកូនប្រុសម្នាក់ ដែលគួរឲ្យស្រលាញ់ហើយនោះ មិនបានប៉ុន្មាន ស្រាប់តែអ្នកនាងបានទៅធ្វើការវិញ ជាហេតុធ្វើឲ្យហ្វេនៗ មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតែអ្នកនាងទើបតែសម្រាលកូនបានតែ២០ថ្ងៃប៉ុណ្ណោះ ក៏ស្រាប់តែចូលធ្វើការទាំងសរសៃខ្ចី។


អ្នកនាង សុន ស្រីពេជ្រ ធ្លាប់បានបង្ហោះសារយ៉ាងចាក់ដោទថា"បាន20ថ្ងៃគត់ កូវីដ-19នៅវែងឆ្ងាយទៀត ចឹងមានតែប្រឹង ស៊ូស៊ូម៉ាក់ពេជ្រ ខ្លាចដាច់ពោះកូនវឌ្ឍនា និងមល្លិកា "។ ក្នុងសារមួយឃ្លាបានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែបាត់វត្តមានរបស់ស្វាមីអ្នកនាង តាំងពីសម្រាលកូនប្រុសមកម្ល៉េះ។



កាលពីម្សិលមិញនេះ អ្នកនាង សុន ស្រីពេជ្រ បានបង្ហោះសារមួយឃ្លា សូមទោសទៅកាន់កូនប្រុសបណ្តូលចិត្ត របស់អ្នកនាង ដែលអ្នកនាងមិនបាននៅមើលថែឲ្យបានល្អ និងដិតដល់ ព្រោះតែ ពេលវេលានេះ អ្នកនាងត្រូវតែរឹងមាំ និងប្រឹងប្រែងធ្វើការ ដើម្បីកូនៗ ចង់ឲ្យកូនៗរស់នៅមានក្តីសុខ ។



នៅក្នុងសារមួយឃ្លាដែលអ្នកនាង បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក បានសរសេរថា "សូមទោសកូនប្រុសដែលកូនកើតមកចំពេលដែលម៉ាក់គ្មានអ្វីទាំងអស់ តែម៉ាក់មិនអោយវាសនាកូនទាំងពីរអភ័ព្វទេ"។



