លោកជំទាវ ទាង អេង ទៀ សីហា បានបង្ហោះសារថា "តោះ!!ទៅកន្លែងដែលយើងប្រាថ្នា» តែមុននឹងទៅសូមជួយ share & Mention អោយបានច្រើនផងអ្នកទាំងអស់គ្នា ។ ថ្ងៃឈប់សម្រាកខាងមុខនេះ អត់ដឹងទៅឯណាមែនទេ?? មោះ! ចាំខ្ញុំបង្ហាញកន្លែងកម្សាន្តជាច្រើនក្នុងខេត្តសៀមរាប។ ដឹងអត់បងប្អូនថានៅខេត្តសៀមរាប មានរៀបចំកម្មវិធីអ្វីខ្លះ?? នៅថ្ងៃសម្រាកខាងមុខនេះ ខេត្តសៀមរាប បានរៀបចំកម្មវិធីសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាច្រើនដូចជា៖




១.ទៅលេងប្រាសាទស្វែងយល់ពីប្រវត្តិសាស្ត្រ
២.ជិះកង់មើលថ្ងៃរះ នាពេលព្រឹកព្រលឹមជាមួយមនុស្សជាទីស្រឡាញ់.
៣.ជិះទូកកម្សាន្តតាមដងស្ទឹងបុរាណខេត្តសៀមរាប.
៤.ញាំម្ហូបអាហារឆ្ងាញ់ៗប្រចាំបខេត្តសៀមរាប .
៥.កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលមានលក់ផលិតផលធ្វើដោយសិប្បករខ្មែរ មានការប្រកួតមាន់អាំងឆ្ងាញ់ជាងគេក្នុងខេត្ត និងម្ហូបល្បីៗប្រចាំទាំង១២ក្រុង-ស្រុកផងដែរ ហើយក៏ដូចជាមាន «ផ្សារទឹក» ដែលមានលក់ម្ហូបអាហារ និងនំចំណីខ្មែរជាច្រើននៅលើទូក ទន្ទឹមនឹងនេះបងប្អូនក៏អាចជិះទូកលេងកម្សាន្តនៅតាមដងស្ទឹងបុរាណ ចំណែកបងប្អូនដែលគាត់ចូលចិត្តជិះកង់ មើលទេសភាពបែបស្រុកស្រែ និងមើលពីជីវភាពរស់នៅរបស់អ្នកភូមិ ក៏ដូចជាចង់ស្វែងយល់ពីប្រវត្តិសាស្ត្រនៃប្រាសាទវ័យចំណាស់ជាច្រើន អ្នកទាំងអស់គ្នា អាចចូលរួមក្នុងកម្មវិធី «ជិះកង់សប្បុរសធម៌កាកបាទក្រហមកម្ពុជា» បានដែលនឹងមានមគ្គទេសក៍ រងចាំរៀបរាប់ពីប្រវត្តិនៃប្រាសាទឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់។




តែទោះបីជាយ៉ាង ក៏សូមក្រើនរំលឹកដល់ ពុកម៉ែ បងប្អូន សូមមានការទទួលខុសត្រូវខ្ពស់៖
1.កុំភ្លេចត្រៀមយកម៉ាស់មកពាក់ និងក្រម៉ា ។
2.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណៈផងដែរ)
3.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា! មោះ!មោះ!មកសម្រាកនៅសៀមរាប ។សៀមរាបផ្ទះខ្ញុំ នៅចាំណា... TEA Seiha/ទៀ សីហា។












