កុំភ្លេចត្រៀមទឹកទុកផង អ្នកច្បារអំពៅ! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹង​ផ្អាកផ្គត់ផ្គង់ទឹកស្អាត​ មួយរយៈពេលខ្លី នៅយប់ថ្ងៃព្រហស្បតិ៍​ ទី១៣ ខាងមុខនេះហើយ
-

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជម្រាបជូនលោកអភិបាលខណ្ឌច្បារអំពៅ មេត្តាជ្រាបថា ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ទឹកថ្មីទំហំ១៦០មម ចំនួន១ទីតាំងនៅលើចិញ្ចើមផ្លូវលេខ ១៥ Vs-3 នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១១ VS ដល់ផ្លូវ ៦VS នៅក្នុងសង្កាត់វាលស្បូងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  នៅយប់ថ្ងៃព្រហស្បតិ៍​ ទី១៣ ខែសីហា​ ឆ្នាំ២០២០ ។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឪ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ ទឹកមួយរយៈពេលខ្លីប្រមាណជា០៤ម៉ោង គឺចាប់ពីម៉ោង២០និង០០នាទីយប់ ដល់ម៉ោង ២៤និង០០នាទីយប់ និងអាចធ្វើឪ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។

អាស្រ័យហេតុនេះ សូមលោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៏មានជូនប្រជាពលរដ្ឋ​ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្តីអនុគ្រោះ។