លោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន ដែលបានឡើងកាន់តំណែង បានមួយរយៈ តែលោកក្តោបបានចិត្តប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ហើយក៏ត្រូវបានសាទរ ពីបងប្អូនប្រជាពលរដ្ឋដូចគ្នា ព្រោះតែទឹកចិត្ត ដែលស្រលាញ់ លោករូបលោក។

ដោយឡែកនៅថ្ងៃនេះ ឯកឧត្តម គួច ចំរើន បានរៀបចំកន្លែង តាមតំបន់ឆ្នេរសមុទ្រ បានយ៉ាងស្រស់ស្អាត និងគួរឲ្យចង់ចង់ទៅលេងកម្សាន្តខ្លាំងណាស់។ បើយោងតាមគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ឲ្យដឹងថា "នាថ្ងៃសម្រាកខាងមុខ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានរៀបចំបន្ទប់ទឹកសាធារណៈ តាមបណ្តោយឆ្នេរសាធារណៈ ទាំងអស់សម្រាប់បងប្អូនភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ សូមបងប្អូនទាំងអស់មកកំសាន្ត ងូតទឹកតាមបណ្តោយឆ្នេរ រក្សាអនាម័យ និងទុកដាក់សំរាមអោយមានរបៀបរៀបរយ ដេីម្បីបរិស្ថានឆ្នេរសមុទ្រយេីង"។




ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានលួចសរសើរ មិនដាច់ពីមាត់ និងត្រូវមានបងប្អូនជាច្រើន ស្រលាញ់ពីការរៀបចំរបស់លោក ផងដែរ ព្រោះមើលទៅទាំងដងផ្លូវ និងតំបន់ឆ្នេរ យ៉ាងស្រស់ស្អាតផងដែរ៕