រំភើបជំនួស ! អេន ជី កាន់តែមានសុភមង្គល ទ្វេរដង ក្នុងថ្ងៃខួបកំណើត ដោយស្វាមី និងបងប្អូន បាននាំគ្នា...
-

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ អតីតតារាចម្រៀងស្រី​ដ៏ស្រស់សោភា អ្នកនាង អេន ជី ដែលបានសាងគ្រួសារយ៉ាងមានសុភមង្គល និងមានសេចក្តីសុខ ។ ចំណងអាពាហ៍ពិពាហ៍របស់អតីតតារាស្រីរូបនេះ បានធ្វើឲ្យមហាជន មានការកោតសរសើរយ៉ាងខ្លាំង ព្រោះថាអ្នកនាង តែងតែបង្ហោះរូបភាព​ ផ្អែមល្អែម ដែលគួរឲ្យស្រលាញ់ជាច្រើន លើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង។

ដោយឡែកបើនិយាយពីមុខរបរសព្វថ្ងៃវិញ អេន ជី បានទទួលជោគជ័យយ៉ាងខ្លាំង ព្រោះតែគុណភាពនៃផលិតផលល្អ និងជាទីគាប់ចិត្តរបស់អ្នកប្រើប្រាស់ ទើបធ្វើឲ្យអ្នកគាំទ្រ ទិញយកទៅប្រើឥតឈប់ឈរបែបនេះ។ 

ក្រៅពីទទួលបានជោគជ័យលើមុខរបរហើយនោះ  អ្នកនាងក៏បានទទួលសុភមង្គលពីរង្វង់គ្រួសារ ពិសេសគឺស្វាមីរបស់អ្នកនាងផ្ទាល់តែម្តង ។ កាលពីពេលកន្លងទៅ អ្នកនាង បានទទួលកាដូចិញ្ចៀនពេជ្រ ពីស្វាមីក្តៅនេះ។ ក្រៅពីនេះ ស្វាមីរបស់អ្នកនាង ក៏បានទិញនំខេក ដើម្បី Surprise ដល់ភរិយាផងដែរ ។ 

ដោយក្តីរំភើបពេក និងសប្បាយចិត្តផងនោះ អ្នកនាងបានបង្ហោះសារថា "រំភើបនិយាយមិនចេញ...អរគុណម៉ាក់ប៉ា ប្តីសំលាញ់ ប្អូនៗ និងមិត្តភក្កិដែលបានផ្សំគំនិត ???????? ?????យប់មិញ2ដង រាល់ឆ្នំាមិនដែល Surprise បានសំរេចទេ តែឆ្នាំនេះគឺថា2ដងក្នុងថ្ងៃតែមួយ។ រំភើបណាស់ អរគុណខ្លាំងមែនទែន អរគុណសម្រាប់ទឹកចិត្ត ហើយសម្រាប់នំ Cake បាច់ផ្កា និងកាដូរផ្សេងៗទៀត ។? ???? ??? ??? ៗ។