ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានសាងគ្រួសារយ៉ាងមានសុភមង្គល និងមានទទួលបានការគាំទ្រយ៉ាងខ្លាំង ពីហ្វេនៗ ។ តារាស្រីស្រស់ស្អាតរូបនេះ បានបង្ហាញភាពផ្អែមល្ហែម និងមានសុភមង្គល ជាមួយគ្រួសារ យ៉ាងមានក្តីសុខ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "វាដូចជាសុបិន តែវាជាកាពិត ការបង្កើតគ្រួសារមួយវាជារឿងងាយស្រួល ប៉ុន្តែការមើលថែ ការផ្តល់តម្លៃ បង្កើតស្នាមញញឹម និងការរក្សានោះទើបជារឿងលំបាក បើសម្រេចចិត្តហើយ ត្រូវមានទំនួលខុសត្រូវ អរគុណដែលចូលមកក្នុងជីវិតរបស់ខ្ញុំ"។



បន្ទាប់ពីបានអានសាររបស់អ្នកនាង ឱក សុគន្ធកញ្ញា រួចធ្វើឲ្យបងប្អូនជាច្រើន ពិតជាគាំទ្រយ៉ាងខ្លាំង ព្រោះនៅក្នុងសាររបស់អ្នកនាង ត្រឹមត្រូវ ណាស់ ។ ការសាងគ្រួសារមួយវាជារឿងងាយ តែការថែរក្សាទេ ទើបលំបាកនោះ ព្រោះថា ការថែរក្សាមិនមែនតែមួយភ្លែត ឬ មួយថ្ងៃពីថ្ងៃនោះទេ គឺត្រូវមើលថែមួយជីវិត៕








