ភ្នំពេញ៖ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព និងជាបុរសសង្ហារនៅក្នុងចិត្តមិត្តនារីៗ លោក ខាត់ វ៉ៃហាំង ត្រូវបានអ្នកគាំទ្រ Surprise ដែលជាហេតុធ្វើឲ្យលោក ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ ថ្ងៃខួបកំណើតរបស់លោក បានហួសរយៈពេលបីខែមកហើយ តាំងពីខែ ឧសភា មកម្ល៉េះ ហើយនៅតែមានហ្វេនៗរបស់លោក ទិញនំ Cake Surprise ដល់រូបលោកទៀត។









ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហាញអារម្មណ៍រំភើបថា "Suprise ណាស់ Khat vaihang HA fans នឹកស្មានមិនដល់ខួបកំណើត ខ្ញុំហួស 3 ខែហើយ តែពួកគាត់នៅតែមិនបំភ្លេច និង បោះបង់ នូវអ្វីដែលពួកគាត់ចង់ធ្វើអោយខ្ញុំ ព្រោះ ដោយសារតែមួយរយះមុន ពួកយើងចូលរួម ទប់ស្កាត់ និង ការពារ ជំងឺឆ្លង Covid-19 បានជាពួកគាត់មិនអាច ធ្វើកម្មវិធីនេះ តែពួកគាត់មិនបោះបង់ រងចាំពេលវេលាមួយដែលសាកសម ធ្វើអោយទាល់តែបាន សំខាន់នំ cake សរសេរ ថ្ងៃ 02-05-2020 សប្បាយចិត្តណាស់បានជួបអ្នកទាំងអស់គ្នា អគុណណាស់នូវទឹកចិត្ត របស់ប្អូនដែលតែងតែ ស្រលាញ់ និង គាំទ្រខ្ញុំ ចេញពីចិត្តរហូតមក .. ខ្ញុំសន្យាថានិងខិតខំបន្តទៀតក្នុង អាជីពមួយនេះ អោយអស់ពីសម្ថភាព ចង់ប្រាប់ថាទាំងនេះហើយជាកំលាំងចិត្តដ៏សំខាន់សំរាប់ខ្ញុំ ស្រលាញ់ប្អូនៗណាស់ អគុណប្អូនៗទាំងអស់គ្នា អគុណដែលស្រលាញ់ គ្រប់យ៉ាងជា khat vaihang សូមជូនពរ អ្នកទាំងអស់គ្នា មានសុខភាពល្អ សំណាងល្អ មាន សុភមង្គលក្នុងគ្រួសារ និង ខិតខំធ្វើការ ហើយខិតខំរៀនសូត្រ ដើម្បីអោយក្លាយជា សរសរទ្រូង ប្រទេសជាតិយើង "។

















































