ភ្នំពេញ៖ ការដែលមនុស្សយើងបាត់បង់នូវអ្វីមួយដែលខ្លួនស្រលាញ់ វាពិតជាឈឺចាប់ណាស់ ដោយក៏រន្ធត់ចិត្តខ្លាំងណាស់ ពេលទទួលដំណឹងពីការបាត់បង់រូបគេទៅ ទាំងយើងមិនបាននៅក្បែរនៅនាទីចុងក្រោយនៃការលាចាកលោករបស់គេទៅ។ ដោយឡែកនៅថ្ងៃនេះគឺជាថ្ងៃ គម្រប់ខួបមួយឆ្នាំរបស់ប្អូនប្រុស លីហ៊ូវ ដែលប្អូនប្រុសបានចាកចេញទៅ ចោលក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់ប្អូនទៅ ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់នារីម្នាក់ ដែលមានឈ្មោះថា Pichchan Bormey បានបង្ហោះសារយ៉ាងក្រៀមក្រំបំផុតនៅក្នុងជីវិត ដោយមិនអាចបំភ្លេចបាន ។ នាងបានរៀបរាប់ថា "Happy anniversary 1year na baby 9.8.20 មនុស្សប្រុសល្អមិនមែនជាមនុស្សដែលមានលុយឡានរបស់Brand ហឺហាអួតដាក់និងមុខយេីងទេតែគឺជាមនុស្សប្រុសដែលធ្វេីអោយយេីងមានស្នាមញញឹមច្រេីនជាងទឹកភ្នែក ដេញយ៉ាងណាក៏មិនព្រមទៅធ្វេីយ៉ាងណាអោយយេីងបាត់ខឹងពេលឈ្លោះគ្នាចាប់យេីងយកមកនិយាយគ្នាអោយដឹងរឿង ហេីយក៏ជាមនុស្សប្រុសដែលយេីងគួរតែចងចាំទោះចាំដល់ស្លាប់ក៏មិនស្តាយ ពេលខ្លះអ្វីៗក៏អាចផ្លាស់ប្តូរបានតែក្តីស្រលាញ់ពិតផ្លាស់ប្តូរមិនបានទេ ខ្ញុំគ្រាន់តែចង់ចងចាំអនុស្សាវ៍រីល្អៗដែលអ្នកធ្លាប់មានអោយខ្ញុំ ខ្ញុំមិនហត់ទេហេីយក៏មិនស្តាយលុយដែលធ្វេីគ្រប់កម្មវិធីអោយអ្នកដែល ព្រោះពេលអ្នកស្គាល់ខ្ញុំអ្នកក៏មិនហត់និងលួងខ្ញុំដូចគ្នា......1ឆ្នាំវាពិតជាលឿនមែន:)អគុណសម្រាប់ស្នាមញញឹមកន្លងមកក្មេងល្អ «ប្រុសល្អៗមានរឿងអីដែលខ្លាចនិងចងចាំ»Fai Chi Ming-meng Lee hov "។









ជាមួយគ្នានោះផងដែរ ក៏មានបងប្អូន ជាច្រើនសម្តែងការសោកស្តាយ ជាពិសេសគឺមិត្តភក្តិ របស់នាងតែម្តង និងសូមឲ្យនាងកាត់ចិត្តទៅ គាត់ទៅបានសុខហើយ ។ ហើយក៏មានបងប្អូនខ្លះទៀត ស្ទើរតែស្រក់ទឹកភ្នែក ពេលបានឃើញ ស្នេហាមួយដែលស្មោះ ទោះបីខាងប្រុសលាចាកលោកក្តី។ គួរបញ្ជាក់ផងដែរ លីហ៊ូវ បានទទួលមរណ ភាពកាលពីថ្ងៃ០៩ ខែសីហា ឆ្នាំ២០១៩ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍៕









ប្រភព៖ Pichchan Bormey