ទម្រាំបានមួយបទៗ ឲ្យបងប្អូនស្តាប់ មិនងាយស្រួលទេ ខេម ស្ទើរតែ...មានវិដេអូ
-

ភ្នំពេញ ៖ ជឿជាក់ថាមានបងប្អូនជាច្រើន ប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាចម្រៀងសំលេងស្អក លោក​ ខេម បានចូលច្រៀងនៅក្នុងផលិតកម្ម Galaxy Navatra ហើយ ហើយលោកទទួលបានការគាំទ្រកាន់តែខ្លាំងទ្វេរដង។ 

ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកនិពន្ធបទភ្លេង ប្រចាំផលិតកម្ម Galaxy Navatra លោក សាក់ ធារិទ្ធ បានបង្ហោះវិដេអូឃ្លីប  មួយដែល ក្នុងពេលដែលលោកខេម កំពុងថត នៅក្នុង Studio ក្នុងបទចម្រៀងមួយបទមានចំណងជើងថា "ល្ងង់យូរហើយល្ងង់ទៀតក៏មិនអី"។ 

នៅក្នុងបទចម្រៀងមួយនេះ ពិតជាធ្វើឲ្យលោក មានការពិបាកនៅក្នុងការបញ្ចេញមនោសញ្ចេតនា ខ្លាំងមែនទែន ដោយសារតែការដាក់មនោសញ្ចេតនា គឺជាចំណុចសំខាន់បំផុតនៅក្នុងបទចម្រៀង។ លោកខេមបានខំប្រឹងបញ្ចេញមនោសញ្ចេតនា យ៉ាងណាក៏នៅតែមិនទាន់ស៊ីនៅក្នុងបទចម្រៀងមួយបទនេះទៀត ហើយលោកដាក់ខ្លួនអង្គុយលើកៅអី ដើម្បីសម្រួលអារម្មណ៍ ធ្វើយ៉ាងណាឲ្យបទចម្រៀងមួយបទនេះចេញមកល្អឥតខ្ចោះនោះ។

ជាមួយគ្នានោះផងដែរ លោក សាក់ ធារិទ្ធ បានបង្ហោះសារយ៉ាងខ្លីថា "ចប់ហើយខេម...! ច្រៀងឈរមិនត្រូវទាល់តែអង្គុយច្រៀង។ចង់ដឹងចូលទៅមើលទាំងអស់គ្នា កុំភ្លេចស្តាប់ផង អរគុណ..."។

សូមទស្សនាវិដេអូ៖