Update ៖ ករណីរលំដងសន្ទូច នៅក្រុងប៉ោយប៉ែត បណ្តាលឲ្យមនុស្សចំនួន ៥នាក់បានស្លា ប់និងរបួ សចំនួន២នាក់...មានវិដេអូ
ព័ត៏មានបឋម៖ នៅមុននេះបន្តិច មានករណីរលំដងសន្ទូច មួយកន្លែង ស្តិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល នៅក្រុងប៉ោយប៉ែត ដែលជាហេតុធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះ នៅម៉ោងជាង ២រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

បើយោងតាមព័ត៏មានក្នុងស្រុកមួយ បានឲ្យដឹងថា "នៅរសៀរនេះ មានហេតុការណ៍ បាក់ដងសន្ទូចនៅការដ្ឋានមួយកន្លែងនៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្នុងហេតុការណ៍នោះបណ្តាលឲ្យមនុស្សស្លា ប់ ៥ នាក់របួស ២ នាក់ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អោយដឹងថា ឯកឧត្តម រួមជាមួយកងកម្លាំង អាជ្ញាធរក្រុង កំពុងជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងឧបទ្ទហេតុនេះ ។









សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។