កញ្ញា រ៉ូស ចេញមកបកស្រាយនិងច្រានចោល ករណីចោទប្រកាន់រឿងបោកលុយគេ៥ពាន់ដុល្លារមិនសង ហើយនាងនិងចាត់វិធានការតាមផ្លូវច្បាប់ប្រសិនបើ....
ស៊ីហៀង
-

ភ្នំពេញ ៖ នៅកាលពីពេលថ្មីៗនេះ តារាសម្តែងកញ្ញា រ៉ូស ត្រូវបានគេចោទប្រកាន់ថានាងបានខ្ចីលុយជនបរទេសម្នាក់ចំនួន៥ពាន់ដុល្លា បន្តែនាងមិនបានសងហើយព្យាយាមគេចវេសពីម្ចាស់បំណុលថែមទាំងទៀតផង ។

យ៉ាងណាមិញក្រោយម្ចាស់ខ្លួនកញ្ញា  រ៉ូស បានទទួលដំណឹងពីការចោទប្រកាន់មួយនេះហើយ នាងក៏បានធ្វើការឆ្លើយតបតាមទូរស័ព្ទមកកាន់សារព៏ត៍មានក្នុងស្រុកមួយ ក្នុងនោះដែរនាងក៏បានធ្វើការបកស្រាយច្បាស់ៗពាក់ព័ន្ធជាមួយរឿងចោទប្រកាន់នេះថា ៖ គ្រាន់តែដឹងរឿងមួយនេះភ្លាម កញ្ញា រ៉ូស បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ហើយនាងបានបញ្ជាក់ច្បាស់ៗថារឿងមួយនេះមិនមែនជាការពិតទេ ។ នាងថាករណីមួយនេះគឺគ្រាន់តែជាចេតនារបស់បុគ្គលដែលចង់បំផ្លាញ់កិត្តិយសនិងកេរ្តិ៍របស់ខ្លួនអំឡុងពេលកំពុងលេចមុខលើសកម្មភាពការងាររួមចំណែកជួយសង្គមតែប៉ុណ្ណោះ។

កញ្ញា រ៉ូស បានបន្តថាចំពោះបុគ្គលដែលប្រឌិតរឿងថានាងជំពាក់លុយ៥ពាន់ដុល្លារមិនសងនោះបើអាចសុំបញ្ឈប់ទៅព្រោះគ្មានភ័ស្តុងតាងឯណាដែលអាចចោទប្រកាន់ថានាងបានខ្លីលុយនោះទេ។ ជាចុងក្រោយនាងបានបញ្ជាក់ច្បាស់ៗថាបើសិនមិនបញ្ឈប់ទេនោះនាងនឹងចាត់វិធានការតាមផ្លូវច្បាប់ពីបទបរិហាកេរ្តិ៍និងបំផ្លាញសេចក្តីថ្លៃថ្នូរទៅលើ បុគ្គលមួយចំនួនដែលបានបង្ហើតAccount Facebookក្លែងបន្លំដែលមានចេតនាបំផ្លាញ់កិត្តិយសនាង ៕