ក្រោយអន្ទិត ដេវីត សឹក មកភ្នំពេញវិញ ស្រាប់តែលោកប្អូន២អង្គ បានរំជួលចិត្តជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែកដោយសារតែ...(មានវិដេអូ)
-

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាកាលពី ថ្ងៃទី ២២ ខែ​កក្កដា ឆ្នាំ​២០២០ កន្លងទៅនេះ ព្រះតេជគុណ​ងួន ចាន់​ដេវីត បានសម្រេច​កោរសក់ បួស​ជា​ព្រះសង្គនៅ ​វត្ត​ល្អាង​កង្កែប ក្នុងស្រុក​បាណន់ ខេត្ត​បាត់ដំបង ។

យ៉ាងណាមិញនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ នេះដែរ គឺដល់ថ្ងៃដែលព្រះតេជគុណ​ លាចាកសិក្ខាបទ (សឹក) វិញហើយ គម្រប់១ខែ នៃការសាងព្រះភ្នូស។ ក្នុងនោះ គេឃើញវត្តមាន ឪពុក ម្តាយ របស់ព្រះតេជគុណ​ ដេវិត តារាចម្រៀង ទេព បូព្រឹក្ស និងញាតិញោមជាច្រើនទៀត ក៏បានចូលរួមក្នុងពិធី លាចាកសិក្ខាបទរបស់ព្រះតេជគុណ​ងួន ចាន់​ដេវីត ផងដែរ ។

ជាមួយគ្នានេះដែរ ក្រោយពីអន្ទឹត ដេវីត បានសឹកនិងត្រឡប់មកភ្នំពេញវិញស្រាប់តែលោកប្អូន២អង្គបានរំជួលចិត្តយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែក នេះគឺដោយសារតែអន្ទឹត ដេវីត និងលោកប្អូនមានអានុស្សាវរីយ៍ ល្អៗជាមួយគ្នាច្រើនពេកនៅក្នុងអំឡុងពេលមួយខែកន្លងទៅនេះ ។

ដោយឡែកនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nop Pattcha Dun បានបង្ហោះរូបភាពនិងវិដេអូដោយបានភ្ជាប់មកជាមួយនិងសារមួយឃ្លាផងដែរថា ៖ « មួយខែលឿនណាស់ បែកគ្នាហើយលោកប្អូនទាំងពី » ៕ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖