ប្រិយមិត្តជាច្រើន ប្រាកដជាស្គាល់តារាចម្រៀងជើងចាស់ អ្នកនាង ខាត់ សុឃីម ក៏ធ្លាប់បញ្ចេញយោបល់ពាក់ព័ន្ធនឹងការធ្វើបុណ្យ ជាហេតុធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការពេញចិត្ត ហើយក៏មានបុគ្គលមួយចំនួន មានការមិនពេញចិត្ត ព្រោះថាការបញ្ចេញមតិរបស់អ្នកនាង បានប៉ះពាល់ដល់អ្នកលេងអនឡាញមួយចំនួនតូចផងដែរ។
.jpg?1598352567)
ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម បានធ្វើការបង្ហោះវីដេអូដោយសារសម្រេចចិត្តបិទសម្អាងការរបស់ខ្លួនហើយ ហើយក៏បានបង្ហោះសារ និងឡាយវីដេអូប្រកាសលក់ផ្នួងទាំងអស់នេះ ក្នុងតម្លៃមួយសមរម្យ។ ការសម្រេចបិទនេះ អ្នកនាងខាត់ សីឃីម បានលើកឡើងថា ដោយសារតែខ្លួនត្រូវបើកមុខរបរថ្មីផ្សេងទៀត ហើយអាជីវកម្មរបស់ខ្លួនលក្ខណៈគ្រួសារ ធ្វើម្នាក់ឯងមិនទាន់ទេ។ ចំពោះមតិខ្លះលើកឡើងថា អ្នកនាងឈប់ច្រៀងនោះ អ្នកនាងខាត់ សុឃីម អះអាងថា ខ្លួនមិនបានឈប់ច្រៀងនោះទេ តែគ្រាន់តែបិទសម្អាងការប៉ុណ្ណោះ។
.jpg?1598352571)
យ៉ាងណាមិញ ស្រាប់តែនៅមុននេះបន្តិច អ្នកនាងខាត់ សុឃីម បានបញ្ចេញមតិមួយដែលធ្វើឲ្យមហាជនគាំទ្រជាច្រើន នូវការសរសេរបែបនេះ ដោយអ្នកនាងលើកឡើងថា “ខ្ញុំនឹងចាប់ផ្ដេីម Unfriend ឬលុបមិត្តភក្តិចោល ចំពោះមិត្តណាដែលបានសរសេរអង់គ្លេសជា សូរសៀងខ្មែរ ឬសុីងខ្មែរ។ អ្វីដែលគប្បីសរសេរនោះ គឺ:
- សរសេរខ្មែរ ជា សូរសៀងខ្មែរ
- សរសេរអង់គ្លេស ជា សូរសៀងអង់គ្លេស
គោលបំណងរបស់ខ្ញុំ ចង់ឱ្យយុវជនសរសេរអក្សរខ្មែរ ឬអក្សរអង់គ្លេសឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការសរសេរខុសអក្ខរាវិរុទ្ធផងដែរ៕(មិត្តដែលមានឈ្មោះបែកស្លុយ)សុំទោសទុកជាមុន?”៕
.jpg?1598352583)
.jpg?1598352583)
.jpg?1598352583)
.jpg?1598352583)