ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២០ កាលពីម្សិលមិញនេះក្រោយមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kha Na បានបង្ហោះរូបថតកាយដីយករ៉ែជាច្រើនសន្លឹកនិងបានភ្ជាប់មកជាមួយនិងសារមួយឃ្លាយ៉ាងដូច្នេះថា ៖ សូមចូលរួមសោកស្តាយផង យួន និង ចិនកំពុងតែសប្បាយកើតលុយ ខេត្តរតនគីរី ។

យ៉ាងណាមិញឃើញ ក្រោយពីឃើញការបង្ហោះរបស់គណនីហ្វេសប៊ុកខាងលើនិងមានអ្នកស៊ែរចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុករួចហើយនោះស្រាប់តែថ្ងៃនេះឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះក្នុងហ្វេសបុកផេកផ្លូវការរបស់ខ្លួន ដោយលោក ប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី បានរាយការណ៍ប្រាប់លោកឲ្យដឹងថា៖សូមគោរពជម្រាបជូន ឯកឧត្តមប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី

យោងតាម Account Facebook ដែលមានឈ្មោះ Kha Na ចុះថ្ងៃទី ១៤ កញ្ញា ២០២០, បានពណ៌នាអំពីការជីកយកត្បូងថ្ម ( Amethysts) ពីសំណាក់ជនជាតិយួន និងចិន លើទឹកដីខេត្តរតនគិរី ជាព័ត៌មានមិនពិត ។ ក្នុងខេត្តរតនគិរីយើង មិនមាន ជនបរទេស វៀតណាម ឬ ចិន ធ្វើអាជីវកម្ម រ៉ែត្បូងប្រភេទនេះទេ , និយាយរួមគីមិនមាន ការធ្វើអាជីវកម្មតែម្តង ។ តាមរយះរូបភាពខាងលើ ប្រហែលជានៅ អាហ្វ្រិក និង ចិន ។

ហេតុដូចជម្រាបជូនខាងលើ ក្នុងនាម មន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី សូមធ្វើការបដិសេធទាំងស្រុង នូវព័ត៌មានខាងលើ ។សូម ឯកឧត្តម ប្រធាន មេត្តាទទួលនូវការ គោរពដ៏ស្មោះ អំពីខ្ញុំបាទ ។



