ឆាយ វីរៈយុទ្ធ បង្ហោះរូបភាព ក្នុងថ្ងៃខួបកំណើតកូនស្រី ពិតជាស្រស់ស្អាត និងមានក្តីសុខ ព្រមជាមួយពាក្យជូនពរថា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ​ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានចាប់ដៃភរិយា សាងគ្រួសារមួយដ៏មានសុភមង្គល ជាង១ឆ្នាំមកហើយ ហើយលោកក៏ទទួលបានចំណងដៃ គឺកូនស្រីម្នាក់ ដ៏គួរឲ្យស្រលាញ់ ដែលគិតមកដល់ពេលនេះ កូនស្រីរបស់លោក មានអាយុ១ឆ្នាំហើយ កាលពីថ្ងៃទី១៥ ខែកញ្ញាមកម្ល៉េះ ដោយសារពាក្យជូនពរពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនកុះករ ចូលមកជូនពរក្មួយស្រី។

ជាក់ស្តែងនៅក្នុងថ្ងៃខួបកំណើតរបស់កូនស្រី លោក ឆាយ វីរៈយុទ្ធ ដែលមានឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី​ ឬ ហៅថា Atara ដោយលោកប៉ាបានរៀបចំពិធីខួបកំណើតយ៉ាងរីករាយ ដើម្បីជូនពរកូនស្រី របស់លោក។ នៅក្នុងសាររបស់លោក ឆាយ វីរៈយុទ្ធ បានបង្ហោះសារថា "ថ្ងៃនេះឆ្នាំមុន ជាថ្ងៃដែលប៉ាម៉ាក់ មានអារម្មណ៍អន្ទះសារ និងរីករាយបំផុត សឹងតែរកពាក្យអ្វីមកពិពណ៌នាមិនបាននោះគឺជាថ្ងៃដែលកូនស្រី វីរៈយុទ្ធ អភិជាតាទេវី Atara មានវត្តមានក្នុងជីវិតរបស់ប៉ាម៉ាក់។ ធ្មេចបើកៗ ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លងសម័យកូវីតផងដែរ កូនចំរើនវ័យបាន1ឆ្នាំនៅថ្ងៃនេះ ប្រកបដោយសុខភាពល្អ និងភាពវៃឆ្លាត។ ប៉ាម៉ាក់សូមជូនពរកូនស្រី ជួបប្រទះតែសេចក្តីសុខ សំណាងល្អ សុខភាពល្អ បញ្ញារិតតែឈ្លាសវៃ ជួបតែមនុស្សល្អៗ និងចំរើនវ័យធំឡើងជាពលរដ្ឋដ៏ល្អម្នាក់សំរាប់សង្គមជាតិរបស់យើង។ រីករាយថ្ងៃខួបកំណើតកូនសម្លាញ់ 15 កញ្ញា 2020 "។

ដោយឡែកនៅថ្ងៃនេះ លោក ឆាយ វីរៈយុទ្ធ បានបង្ហោះជា Album រូបភាពរបស់ក្រុមគ្រួសារតែម្តង ដែលមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ក្នុងថ្ងៃខួបកំណើត ។ អនុស្សាវរីយ៍ដ៏ស្រស់ស្អាត ទិដ្ឋភាពដ៏ស្រស់បំពងនៅពេលនេះ បានធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ ពោរពេញទៅដោយទឹកមុខ យ៉ាងស្រស់ស្អាត ពីសំណាក់បងប្អូន អញ្ជើញចូលរួម។

អ្វីដែលកាន់តែពិសេសនោះ គឺការតុបតែងតែរបស់ អូន Atara ពិតជាឃ្យូតគួរឲ្យស្រលាញ់ណាស់ ទាំងសំលៀកបំពាក់ និងទឹកមុខ នៅក្នុងថ្ងៃពិសេសរបស់ខ្លួន ព្រមជាមួយនឹងការដេគ័រផយ៉ាងស្រស់ស្អាត ធ្វើឲ្យអូន Atara មានភាពលេចធ្លោជាខ្លាំង។ ជាមួយគ្នានោះផងដែរ ក៏មានសារជូនពរពីសំណាក់ហ្វេន ក៏ដូចជា មហាជន ក្នុងថ្ងៃខួបកំណើតរបស់ អូន​Atara សូមឲ្យមានសុខភាព ឆ្លាតវៃ ផងដែរ៕