ភិន សុដាលីស បង្ហើរសារមួយឃ្លាថា ទម្រាំតែអ្នកដើរមកដល់ចំណុចនេះ អ្នកបានលះបង់ច្រើនណាស់ ចូរកុំរាថយ ចូរកុំអស់សង្ឃឹម សង្ឃឹមថាអ្នកនៅតែបន្តដំណើរទៅមុខបន្តទៀត
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែង​ស្រី​ និងជាអ្នកម្តាយដ៏ស្រស់សោភាម្នាក់ ដែលតែងតែបង្ហោះសារល្អៗ យោបល់ល្អៗ លើបណ្តាញសង្គមហ្វេសប៊ុក ហើយទទួលស្គាល់ ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស អ្វីដែលសំខាន់ គឺជាអ្នកនាង ធ្លាប់ឆ្លងកាត់ ជីវិតមួយដែលលំបាក នាពេលកន្លងមក។

កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង បានបង្ហោះសារថា "ប្រហែលគម្លាតរវាងកន្លែងដែលអ្នកកំពុងឈរ និងគោលដៅដែលអ្នកចង់ទៅ គឺស្ថិតនៅឆ្ងាយពីគ្នានៅឡើយ។ អ្នកក៏ត្រូវប្រឈមមុខដោះស្រាយជាមួយឧបសគ្គជាច្រើនហូរហែទៀតផងដែរ។ ប៉ុន្តែចូរកុំរាថយ។ ចូរកុំអស់សង្ឃឹម។ ចូរអ្នកងាកត្រឡប់ថយក្រោយទៅមើល។ អ្នកបានដើរឆ្ងាយហើយ។

ដូច្នេះអ្នកត្រូវមានអំណរអរគុណចំពោះការលះបង់កន្លងដែលខ្លួនបានធ្វើ។ អ្នកបានតស៊ូយ៉ាងលំបាកទម្រាំដើរមកដល់ចំណុចនេះ។ដូច្នេះសង្ឃឹមថាអ្នកមិនបោះបង់ សង្ឃឹមថាអ្នកអាចផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងដើម្បីបន្តទៅមុខទៀត។