ក្តីសុខ ! សារ៉ាយ សក្ខណា ជុំគ្រួសារ ដើរលំហែកាយ យ៉ាងមានក្តីសុខ ពោរពេញទៅដោយស្នាមញញឹម
អ្នកនាង សារ៉ាយ សក្ខណា ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាហ្វេនៗ ។ បើគិតចាប់តាំងពីអ្នកនាន បានរៀបអាពាហ៍ ពិពាហ៍រួចមក ហើយបានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក ជាមួយស្វាមី អស់រយៈពេលជាច្រើនឆ្នាំមក ពេលនេះ អ្នកនាង បានទទួលចំណងដៃ នោះគឺកូនប្រុស ស្រីរបស់អ្នកនាង ដល់ទៅ២នាក់ហើយ មុខមាត់របស់គាត់ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

ដោយឡែកនៅថ្ងៃនេះ អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះរូបភាពជួបជុំគ្រួសារ ខណៈពេលដើរលេងលំហែកាយ ជាមួយស្វាមី និងកូនៗរបស់អ្នកនាង ។ ជីវិតដែលពោរពេញទៅដោយសុខភមង្គល មានស្នាមញញឹម ភាពកក់ក្តៅ ដែលជាហេតុធ្វើឲ្យមហាជន ហ្វេនៗ ពោលពាក្យថា ពិតជាមានក្តីសុខណាស់ idol ។

អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះសារយ៉ាងខ្លីអមជាមួយនិងរូបភាពថា "ឆ្លៀតយកប្រុសពៅដើរលេងបន្តិច អាណិតណាស់ប្រុសពៅមិនសូវបានចេញដើរលេងក្រៅផ្ទះទេ ចេញដើរម្ដងមុខផ្អើលៗ "។

















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។