នៅថ្ងៃទី10ខែវិច្ឆិកា realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវrealme C15 ម៉ូឌែលដំបូងដែលមានថាមពលថ្ម6000mAhនិងការសាកលឿន18W ដែលមានតម្លៃ169ដុល្លារ និងជាជម្រើសដ៏ល្អសម្រាប់អតិថជនស្មាតហ្វូនលំដាប់ថវិកា។ ស្របពេលនេះrealme ថែមទាំងនាំមកនូវនាឡិការឆ្លាតវៃ realme Watch S ដែលមានតម្លៃ 99 ដុល្លារ សម្រាប់realme C15នឹងមានធ្វើការដាក់លក់នៅថ្ងៃទី13ខែវិច្ឆិកា ហើយ realme Watch S នឹងមានដាក់លក់ នៅថ្ងៃទី16ខែវិច្ឆិកាផងដែរ។
សម្រាប់ផ្នែកគ្រឿងបំពាក់ realme C15 ដែលមានដាក់លក់នៅទីផ្សារកម្ពុជាគឺខុសគ្នានឹងនៅទីផ្សារដទៃ ដោយមានប្រើបន្ទះឈីបSnapdragon 460 និងមានអង្គផ្ទុក 4GB+64GB ដែលអាចធ្វើអោយការប្រើប្រាស់មានភាពរលូនល្អ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C15ម៉ូឌែលនេះនៅតែបានបន្តនូវគុណសម្បត្តិដែលមានថាមពលថ្មធំ របស់C series ដោយមានថាមពលថ្មធំ6000mAh អាចនិយាយទូរស័ព្ទបាន46ម៉ោង ឬមើលYouTubeបានរយៈពេល48ម៉ោង ដែលប្រៀបធៀបនឹងផលិតផលដែលមានថាមពលថ្ម5000mAhនិងតែងតែឃើញនៅលើទីផ្សារដែលអាចកាន់ថ្មបានជាងកន្លះខែ គឺវាធ្វើអោយយុវវ័យទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។ នៅពេលបើកមុខងារសន្សំសំចៃថ្ម ថ្ម5%អាចនិយាយទូរស័ព្ទបាន2ម៉ោង45នាទី ដោះស្រាយនូវបញ្ហាអស់ថ្មរបស់អ្នកប្រើប្រាស់។
ក្នុងនាមជាស្មាតហ្វូនដែលជាដំណោះស្រាយថាមពលធំ បច្ចេកវិទ្យាសាកថ្មរបស់ realme C15 គឺបានកែប្រែអោយប្រសើរឡើងដោយផ្អែកលើបច្ចេកវិទ្យានៃC series ដោយមានបំពាក់នូវការសាកថ្ម18W វាយបំបែកម្តងទៀតនូវការយល់ឃើញរបស់អ្នកប្រើប្រាស់ទៅលើសា្មតហ្វូនលំដាប់ថវិកា។
សម្រាប់ផ្នែកកាមេរ៉ា realme C15 Qualcomm Edition មានកាមេរ៉ាក្រោយAI 4 គ្រាប់ 13MP ថែមទាំងមានមុខងារ Super Nightscape Mode និង Portrait Mode កាមេរ៉ា Selfie 8MP ជួយអោយអ្នកប្រើប្រាស់អាចថតបានរូបភាពដូចក្នុងភាពយន្ត និងមានមុខងារប្រើកាយវិការដើម្បីថតរូប មុខងារ AI Beauty និងការថតវីដេអូមានកម្រិត Full HD 1080P មិនថាការថតSelfieឬការថតវីដេអូ គឺសុទ្ធតែអាចថតបានច្បាស់ល្អ។
សម្រាប់ការរចនាបទផ្នែកខាងក្រៅ realme C15 Qualcomm Edition មានពីរជម្រើសដែលមានពណ៌ខៀវនិងពណ៌ប្រាក់ដែលយុវវ័យនិយមចូលចិត្ត ដែលត្រូវបានបំផុសគំនិតដោយ ផ្ទៃសមុទ្រដែលមានពណ៌ខៀវនិងសត្វរំពេដែលហោះកាត់ផ្ទៃសមុទ្រ ធ្វើអោយកាន់តែពេញនិយម ទាន់សម័យ។
ក្រៅពីនេះ realme មិនត្រឹមតែជាម៉ាកស្មាតហ្វូនដែលស្ថាប័ន Counterpoint បានប្រកាសថាជា “ម៉ាកស្មាតហ្វូនដែលមានចំនួនលក់កើនឡើងលឿនបំផុតក្នុងពិភពលោករហូត50លានគ្រឿង” នោះទេ ហើយសម្រាប់ផលិតផល AIoTក៏មានការវាយបំបែកថ្មីផងដែរ ។
ការរចនានៃរូបរាងរបស់ realme Watch S មានភាពវ័យក្មេង ទាន់សម័យ និងអាចកាន់ថ្មបានយូររហូតដល់15ថ្ងៃ ដែលមានបំពាក់ជាមួយនឹងមុខងារការពារជម្រាបទឹក IP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង កាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាព អាចនិយាយបានថា ចំណាយត្រឹម20%នៃតម្លៃiWatch តែអាចទទួលបានមុខងារ80%នៃiWatch សូមកុំខកខានអោយសោះ។