សំណាងណាស់! បងស្រី ម្ចាស់គ្លីនិកស្បែក BC ប្រកាសចង់ទទួលចិញ្ចឹមប្អូនស្រី យ៉ង់ ស្រីនីត និងឲ្យប្អូនស្រីបន្តការសិក្សានៅភ្នំពេញ រហូតដល់...
-

ដូចដែលបងប្អូនជាច្រើនបានដឹងខ្លះមកហើយ ពីជីវិតដ៏កម្សត់របស់ប្អូនស្រី យ៉ង់ ស្រីនីត ដែលជាអ្នកខេត្តមណ្ឌលគិរី និងជាក្មេងស្រីដ៏កម្សត់ម្នាក់ ។ ស្រីនីត ធ្លាប់បានបង្ហាញអារម្មណ៍របស់ខ្លួនតាមរយៈវិដេអូឃ្លីប សំភាសន៍ ដោយលោកពាក់មី ជាអ្នកសួរដោយផ្ទាល់ពីជីវិតរបស់ប្អូនស្រី ។

ស្រីនីត បានប្រាប់ថា គាត់ពិតជាលំបាកណាស់ ឪពុកធ្វើការសំណង់តែម្នាក់ឯង ហើយត្រូវ យកប្រាក់ដែលបានពីធ្វើការមកចិញ្ចឹមកូនជាច្រើននាក់។ ស្រីនីតប្រាប់ទៀតថា នាងមិនមានផ្ទះ មិនមានដី ទេ ពេលខ្លះត្រូវញុាំពងទា១គ្រាប់ ជុំគ្នា៧នាក់ក៏មាន ហើយថ្ងៃខ្លះមានអង្ករតែកន្លះកំប៉ុងផង។

ស្រីនីតពេលនេះបានមកដល់ភ្នំពេញហើយ ហើយក៏កំពុងសម្រាកនៅផ្ទះរបស់លោកពាក់មី ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាព ព្រមទាំងបានថតកុនជាមួយលោក និងបានថតឲ្យសំអាងការផងដែរ។

ពាក់ព័ន្ធនឹងជីវិតដ៏កម្សត់របស់ប្អូនស្រី នីត បានធ្វើឲ្យមហាជនជាច្រើន សម្តែងការអាណិត និងចង់ជួយដល់ប្អូនស្រីថែមទៀតផង។ ជាក់ស្តែងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ratchhavy BC បានលើកថា "នាងខ្ញុំជាម្ចាស់គ្លីនិកស្បែកBC ចង់ទទួលចិញ្ចឹមក្មេងស្រីដ៍កំសត់ម្នាក់នេះ អោយរៀនសូត្របន្តនៅភ្នំពេញ បានរហូតដល់ចប់ នាងចង់រៀនធ្វើគ្រូក៍បាន ចង់រៀនធ្វើគ្រូពេទ្យក៍បាន សូមជួយប្រាប់លោកពាក់មីជួយទំនាក់ទំនងមកលេខទូរសព្ទ័ នាងខ្ញុំ 077844777 , 012844777 ទីតាំងជិតស្តុបបូកគោ"។