អាណិតណាស់ ! ក្រោយអស់ដំណែង​កញ្ញា សេង រដ្ឋា ដែលជា Miss Grand Cambodia បានបង្ហោះសារចាក់ដោតមួយថា...
ស៊ីហៀង
-

ភ្នំពេញ៖ ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ពេលបានឃើញការផុស នូវ Caption លើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងកញ្ញា សេង រដ្ឋា ដែលជា Miss Grand Cambodia 2020 ជាប់ចំណាត់ថ្នាក់លេខ១ ដោយលេចលឺថា ត្រូវបានដកតំណែងចេញ មិនឲ្យទៅប្រកួតនៅលើឆាកអន្តរជាតិ។

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់កញ្ញា សេង រដ្ឋា បានរៀបរាប់ឲ្យមហាជនបានដឹងថា ៖ « អ្នកអាចនិងនិយាយពីជោគវាសនារបស់មនុស្សម្នាក់តាមតែការវិនិច្ឆ័យរបស់អ្នក 

តាមអ្វីដែលមើលឃើញ។ប៉ុន្តែអ្នកត្រូវចាំ! គេមិនបណ្ដោយវាសនារបស់គេទៅតាមមាត់របស់អ្នកទេ។មនុស្សម្នាក់ៗតែងតែមានទេព្យកោសល្យពីក្នុងខ្លួនរៀងៗខ្លួន និងចំណេះដឹងខុសៗគ្នា។កសាងខ្លួនអោយល្អ មិនខ្វះអ្នកគោរពស្រឡាញ់។ » ៕