គ្រាន់តែថតរូប Selfie របស់ Jungkook ទទួលបានការ like ដ៏ពេញនិយមបំផុតទី ២ នៅលើបណ្ដាញTweeter ក្នុងឆ្នាំ ២០២១ តាមពីក្រោយប្រធានាធិបតីអាមេរិកថ្មី លោកបៃដិន
-

ហ្វេនៗតារាចម្រៀង K-pop ប្រាដកជាស្គាល់ជាជាមិនខាននូវតារាប្រុសដែលសម្បូរទៅដោយទេព្យកោល និងសម្រស់ស្រស់ស្អាត ដែលជាសមាជិកនៃក្រុម BTS គឺតារាចម្រៀងប្រុស Jungkook ទទួលបាននូវការពេញនិយមនិងប្រជាប្រិយភាពមែនទែនក្នុងការ Like នៅលើបណ្ដាញTweeter លំដាប់ទី២ ក្នុងឆ្នាំ២០២១ នេះ ដែលអ្នកដែលទទួលបានការ Like នៅលើបណ្ដាញTweeter លំដាប់ទី១នោះគឺប្រធានាធិបតីថ្មីអាមេរិក លោក បៃដិន។

ការបំបែកឯតទគ្គកម្មក្នុងការ Selfieនេះ ត្រូវបានចែករំលែកចេញពីគេហទំព័រTweeter ផ្លូវការរបស់ក្រុមចម្រៀងកូរ៉េ BTS ។ នៅក្នុងរូបភាពនោះ Jungkook ត្រូវបានគេមើលឃើញថាលោកពាក់អាវពណ៌សយឺតខាងក្នុងនិងអាវក្រៅពណ៌ខ្មៅ។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Weverse លោក Jungkook តារា BTS បាននិយាយថា “ មានអ្វីជាច្រើនទៀតដែលខ្ញុំចង់ធ្វើ និងចង់សំរេចបានច្រើនជាងនេះទៅទៀត។ លោកត្រូវបានគេចោទសួរថាតើកតា្ដអ្វីដែលធ្វើឱ្យគាត់មានកម្លាំងចិត្តធ្វើវាបន្ថែមទៀតជាមួយនឹងតន្រ្ដី ពាក្យទាំងនេះហើយធ្វើឱ្យខ្លួនគាត់កាន់តែគិត និងកាន់តែធ្វើវាប្រសើរឡើងឥតឈប់ឈរ។

Jungkook បន្ថែមទៀតថាខ្ញុំ មិនត្រូវបណ្តោយឱ្យឱកាសមួយនេះទៅណាឆ្ងាយពីខ្ញុំនោះទេ ចំពោះអាជីពរបស់ខ្ញុំ នោះជាអ្វីដែលខ្ញុំតែងតែគិត។ ខ្ញុំត្រូវតែរក្សាវាឱ្យនៅជិតខ្ញុំទោះបីខ្ញុំធុញទ្រាន់ឬខ្ញុំមិនចង់លឺវាឬវាមានអារម្មណ៍ថារំខានក៏ដោយ។ ខ្ញុំចង់បន្តធ្វើតន្រ្តី វាអាចជាផ្លូវវែងឆ្ងាយ និងចង់បង្ហាញខ្លួនឯងឱ្យកាន់តែរីកចម្រើនជាមួយនឹងតន្រ្តីរបស់ខ្ញុំតទៅមុខទៀត” ។

សម្របសម្រួលដោយ៖ SOPHEA

ប្រភព៖ wionews