ចង់យំតាមហើយ! ក្មេងស្រីម្នាក់ ហូបនំប័ុងប៉ាតេបណ្តើរ យំសស្រាក់បណ្តើរ ពេលឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី សួរថា ហេតុអីបាន​ជាចៅយំអញ្ចឹង​ នាងឆ្លើយតបវិញថា...
ស៊ីហៀង
-

កាលពីល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានជួបជាមួយក្មេងស្រីម្នាក់ ហើយក៏កើតចិត្តអាណិត ពេលដែលបានលឺនាងនិយាយប្រាប់ទាំងទឹកភ្នែកពេលកំពុងតែហូបនំប័ុងប៉ាតេ  ដែលឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានចែកឲ្យនាង នំមួយចំណែកនោះ។

ជាក់ស្តែង​នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់ថា "ល្ងាច​ថ្ងៃ​ពុធ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១អាណិតក្មេង​ស្រីរូប​នេះ​ខ្លាំងណាស់​ ពេលដេីម​កជិតខ្ញុំកំពង់តែ​ហូប​នំប៉័ង​ប៉ាតេ​ ខ្ញុំ​បានហុយមួយ​ចំណែក​ទៅអោយនាង​ញាំ​ ស្រាប់តែនាង​ក្តុកក្តួល​ហូទឹកភ្នែកមក​សស្រាក់​ ។

ក្រោយពេលនាងសម្រក់ទឹកភ្នែក ជោគជាំបែបនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានសួរទៅកាន់ក្មេងស្រីនោះថា "ហេតុអីបាន​ជាចៅយំអីចឹង" ភ្លាមនោះ នាងក៏បានឆ្លើយតបវិញ ទាំងទឹកភ្នែកជោគថ្ពាល់ថា "​ខ្ញុំ​មិនដែលបានហូប​អីចឹង​ទេ​ នៅពេលដែលបានហូប​ខ្ញុំ​និក​ម៉ែ​ និកបងប្អូន​ និកស្រុក​កំណើត​ខ្លាំងណាស់​លោកតា"​ ។

ទន្ទឹមនឹងនោះក៏មានបងប្អូនជាច្រើន​លួចសរសើរនាង ដែលនាងចេះនឹកគិតដល់ម្តាយនិងប្អូន ទាំងដែលនាងនៅតូចសោះ ហើយក៏មានបងប្អូនខ្លះបានខមិនថា "ខ្ញុំក៏មិនខុសពីនាងដែរលោកពូ ពេលដែលបានរបស់អីហូបឆ្ងាញ់ តែងតែនឹកដល់ឪពុកម្ដាយនិងកូនជាទីស្រឡាញ់នៅស្រុក ពេលហូបម្ដងៗអួតដើមក៏នឹកដល់នាក់ផ្ទះ, គួរ​អោយ​អាណិត​ណាស់​ឯកឧត្ដម ចិត្ត​បុណ្យ​។​ជាទី​គោរព​, អ្នក​ឃ្លាត​ផ្ទះ​ឃ្លាត​សំបែង​ទេីប​យល់។ អរគុណ​លោក​អ៊ុំ​ដែល​បាន​ជួយ​គាត់​,​អាណិតណាស់ជីវិតអ្នកក្របានយល់ណាពេលចង់សុីអីមិនបានសុីដល់ពេលរបស់យេីងចង់សុីមកយូហេីយលូវគេអេាយយេីងមានអារម្មណ៍សប្បាយចិត្តនិយាយមិនចេញចេញតែទឹកភ្នែកមកតែពិននឹងទេ៕