ខេត្តកំពង់ឆ្នាំង ៖ «បឹងអភិរក្សរលាបសែន» កំពុងតែប្រឈមការដាច់មេពូជត្រី នេះបើយោងតាមប្រជាសហគមន៍ក៏ ដូចជា ប្រជាពលរដ្ឋ នៅ ឃុំ ទឹក រហូត ស្រុក រលាប្អៀរ បាន អំពាវនាវ ដល់ អាជ្ញាធរ ខេត្ត ក៏ ដូច ជា ក្រសួង ពាក់ព័ន្ធ មេត្តា ជួយ អន្តរាគមន៍ រក ប្រភព ទឹក ជួយ សង្គ្រោះ មេ ពូជ ត្រី នៅ បឹង រនាប សែន ដែល គ្រប់គ្រង ដោយ សហគមន៍ គោក ស្ដៅ កំពុង មាន បញ្ហា ប្រឈម និង ការ អស់ ទឹក ធ្វើ ឲ្យ មេ ពូ ត្រី ងាប់ បន្ថែម ទៀត ។
នៅ រសៀល ថ្ងៃ ទី ២៩ មីនាលោក មាស សុវណ្ណ ប្រធាន សហគមន៍ នេសាទ គោក ស្ដៅ បាន ឲ្យ ដឹងថា បឹង អភិរក្ស មេ ពូជ ត្រី របស់ សហគមន៍ គោក ស្ដៅ មាន សារសំខាន់ ខ្លាំង ណាស់ គឺ បាន ផ្តល់ ទឹក ដល់ ប្រជាពលរដ្ឋ អាស្រ័យ ផល ពិសេស អភិរក្ស នូវ មេ ពូ ត្រី កម្រ កុំ ឲ្យ ផុត ពូជ និង មួយ ផ្នែក ទៀត សម្រាប់ ជីវភាព រស់នៅ ក្នុង សហគមន៍ ជា អ្ន នេសាទ ជា លក្ខណៈ គ្រួសារ ទៅ តាម ច្បាប់ ស្ដី ពី ជល់ផល ។
លោក ប្រធាន សហគមន៍ នេសាទ គោក ស្ដៅ បាន បន្ថែម ថា កន្លែង អភិ វៈ ពូជ ត្រី ខាងលើ មាន ត្រី ចម្រុះ ដូច ជា ត្រី ឆ្ពិន ត្រី សណ្តាយ ត្រី ក្អី ត្រី ក្រាយ ត្រី ច ង្កែ ង និង ត្រី ចម្រុះ ជា ច្រើន ប្រភេទ ទៀត ដែល កំពុង តែ រស់នៅ បាត បឹង មានទឹក តិចតួច បំផុត ហើយ បច្ចុប្បន្ន ដោយសារ តែ ជួប គ្រោះ រាំង ស្ងួត ធ្វើ ឲ្យ ត្រី មានការ ងាប់ ជា បន្តបន្ទាប់ ជា រៀងរាល់ថ្ងៃ ។
ហេតុ ដូច្នេះ ហើយ ពួក គាត់ សំណូមពរ ដល់ ឯកឧត្តម ស៊ុន សុ វ ណ្ណា រិ ទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំង ព្រមទាំង មន្ទីរ ពាក់ព័ន្ធ ទាំងអស់ មេត្តា ជួយ អន្តរាគមន៍ រក ប្រភព ទឹក ដើម្បី ជួយ សង្គ្រោះ ដល់ មេ ពូជ ត្រី ទាំងនោះ៕