ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវ ផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
.jpg?1615623077)
.jpg?1615623077)
នៅមុននេះបន្តិច ស្រីអ៉ីត ដែលឈ្មោះពិត អ្នកនាង សេន ចិន្តា ដែលមហាជនទូទៅប្រទេសស្គាល់ថា ជាតារាកំប្លែងល្បីមួយរូបរបស់ស្ថានីយទូរទស្សន៍ CTN ក្នុងក្រុមកំប្លែងនាយពែកមី នោះ បានបញ្ជាក់ថា នាងមានវិជ្ជមានជំងឺកូវីដ-១៩។
.jpg?1615623083)
.jpg?1615623083)
ក្រោយទទួលដំណឹងថា ស្រីអ៉ីត វិជ្ជមានកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាល បញ្ចូនមកសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងដិតដល់។
.jpg?1615623095)
.jpg?1615623095)
ស្រីអ៉ីត បានបន្ថែមទៀតថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះដែលមានអាស័យដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀង វី ឌីណែត។


តារាកំប្លែងស្រីអ៉ីត ដែលមានឈ្មោះពិតថា សេង ចិន្តា អាយុ៣៩ឆ្នាំ បានអះអាងទៀតថា ទោះបីជារូបនាងមានវិជ្ជមានកូវីដ-១៩ក្តី ប៉ុន្តែនាងពុំមានអារម្មណ៍ភិតភ័យ ឬខ្លាចរអានោះទេ ហើយមនុស្សម្នាក់ៗក៏មិនចង់កើតជំងឺនេះដែរ។ នាងក៏បានអំពាវនាវដល់អ្នកគាំទ្រ សូមកុំឲ្យមានការរើសអើង ដល់អ្នកជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែធំទាំងអស់គ្នា៕


