ពាក្យពេចន៍ចុងក្រោយ លោក Khom Chauncheun និយាយមុនពេលស្លាប់ក្នុងកម្មវីធីល្បីមួយ នៅវេលាម៉ោង ១៣ និង ១៣ នាទី និង ១៣ វិនាទី….(មានវិដេអូ)
សីហា
-

ថៃ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីថ្មីៗនេះ តារាសម្តែង និងកំប្លែងថៃ លោក Khom Chauncheun បានទទួលមរណៈភាពដោយសារជំងឺកូវិដ កាលពីវេលាម៉ោង ០៧ ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១ ដោយសារតែមានអាការៈកាន់តែធ្ងន់ធ្ងរខ្លាំង និងដំណើរការរាងការលែងកម្រើកបានជីពចរ និងសម្ពាធឈាមលែងមានប្រតិកម្មជាមួយថ្នាំ) ទោះបីក្រុមគ្រូពេទ្យព្យាយាមអស់ពីសមត្ថភាពយ៉ាងណា ក៏មិនអាចរក្សាអាយុជីវិតបាន ហើយលោកក៏ទទួលមរណៈភាព។

យ៉ាងណាមិញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តារាកំប្លែងលោក Khom Chauncheun ក៏ត្រូវបានទូរទស្សន៍មួយសម្ភាសន៍ ឈ្មោះថាកម្មវីធី  Honkrasae ហើយក៏ជានាទីចុងក្រោយរបស់លោក ពាក្យពេចន៍នេះគេគ្រប់គ្នាតែងតែនិយាយពេលលោកនៅមានជីវិត ពាក្យនេះគឺ “អា….….ម្រាយ”  ក្នុងឃ្លានេះបើនៅប្រទេសថៃមានន័យថា គឺសើចសប្បាយក្អាកក្អាយ ហើយជាពាក្យលាចុងក្រោយផងដែរ អ្វីដែលកាន់តែរន្ធត់នោះ គឺពេលវេលាដែលនិយាយស្មើនឹង ម៉ោង ១៣ និង ១៣ នាទី ហើយ ១៣ វិនាទី ។

ដោយឡែកបើយើងក្រឡេកមកមើលទិដ្ឋភាពបុណ្យ ស ព របស់ លោក Khom Chauncheun វិញគឺថាពិតជាមានសភាពស្ងប់ស្ងាត់ខ្លាំងណាស់ ពេលនេះសាក ស ពរបស់តារាកំប្លែងលោកពូណាខម ត្រូវបានដឹកដោយក្រុមពេទ្យយ៉ាងស្ងៀមស្ងាត់ទៅកាន់វត្តហេីយ ដេីម្បីរៀបបូជានិងធ្វេីបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះផងដែរ លោកយាយក្រវីសក់ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដល់លោកពូណាខមថា “សូមលោកពូទៅឲ្យបានសុខ សូមឲ្យបានទៅដល់ឋានសួគ៌ និងនិយាយថា ខ្ញុំស្រលាញ់អ្នក”៕ បើចង់ជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖