អបអរសាទរ! គូស្វាមីភរិយាជនជាតិឥណ្ឌាមួយគូរដែលមានអាយុលើសពី ១០០ ឆ្នាំបានជាសះស្បើយពីជំងឺកូវីដ១៩
សីហា
-

ឥណ្ឌា៖ កាលពីថ្ងៃទី ២៩ ខែឧសភា នៅក្នុងភូមិ សាន់ឌូ តាលុក ក្នុងស្រុក បាឡារី ភាគឥសាននៃរដ្ឋ ខាណាតាកា នៃប្រទេសឥណ្ឌា លោកតាអ៊ីរ៉ង់ណាដែលមាន(អាយុ ១០៣ ឆ្នាំ) និងប្រពន្ធរបស់គាត់ឈ្មោះ អ៊ីរ៉ាវ៉ា (អាយុ ១០១ ឆ្នាំ) ត្រូវក្រុមគ្រូពេទ្យបញ្ជូនពួកគាត់ទាំងពីរឲ្យត្រឡប់មកផ្ទះវិញបន្ទាប់ពីធ្វើការសម្រាកព្យាបាលប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដអស់រយះពេលជាងមួយសប្តាហ៍នៅមន្ទីរក្នុងពេទ្យ។

យោងតាមសារព័ត៌មាន The New Indian Express បានឱ្យដឹងថាគូស្នេហ៍ដែលមានអាយុជាងមួយរយឆ្នាំនេះបានធ្វើតេស្តិ៍វិជ្ជមានចំពោះ SARS-CoV-2 កាលពីសប្តាហ៍មុនហើយត្រូវបានគេក្រុមគ្រូពេទ្យដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះបន្ដតាមដានរោគសញ្ញាបន្ថែមទៀត របស់ក្រុមគ្រូពេទ្យ។ ជាងនេះផងដែរបន្ទាប់ពីពួកគាត់ធ្វើតេស្ដបង្ហាញរោគសញ្ញាវិជ្ជមានពួកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

វេជ្ជបណ្ឌិតដែលព្យាបាលពួកគាត់ទាំងពីរដោយផ្ទាល់បានរៀបរាប់ថា“ ជីដូនជីតាទាំងពិរតែងតែក្រោកពីព្រលឹមហើយដើរលេងហាត់ប្រាណនៅពេលព្រឹក ហើយនៅក្នុងការព្យាបាលពួកគាត់មិនមានអារម្មណ៍ថាធុញទ្រាន់ឬខកចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគាត់ទាំងពីរតែងតែធ្វើតាមការណែនាំទាំងអស់របស់វេជ្ជបណ្ឌិតជានិច្ច” ។

វេជ្ជបណ្ឌិត ចាន់ណាដាណា ធ្វើការនៅមណ្ឌលសុខភាពស្រុកបាឡារីបាននិយាយថា“ ក្នុងស្ថានភាពឆ្លងរាលដាលដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ វាគឺជាក្ដីសង្ឃឹមថ្មីនិងបានផ្ដល់នូវទំនុកចិត្ដទៅដល់មនុស្សគ្រប់គ្នា ក្រោយពីការជារបស់គូរស្វាមីដែលមានអាយុ១០០មួយគូរនេះ។

គ្រូពេទ្យរូបនោះក៏បានប្រាប់កាសែត The Indian Express សុខភាពរបស់ពួកគាត់ទាំងពីរមានភាពរឹងមាំល្អណាស់ នេះក៏ដោយសារតែគំនិតសុទ្ឋិនិយមរបស់ពួកគាត់នៅក្នុងការទទួលការព្យាបាល ប៉ុន្ដែទោះជាយ៉ាងណាពួកគាត់ត្រូវនៅបន្ដធ្វើការតាមដានរបស់ក្រុមគ្រូពេទ្យបន្ដទៀតផងដែរ ដើម្បីប្រាកដថាមិនមានជំងឺអ្វីកើតឡើងលើពួកគាត់ទាំងពីរ។

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ tuoitre.vn