រូបភាពក្មេងប្រុសអាយុ ៣ឆ្នាំ កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីឪពុកម្តាយ បងស្រី បានឆ្លងកូវីត១៩ តែក្មេងប្រុសនេះពិនិត្យ ៣ ដងហើយ តែលទ្ធផល….
សីហា
-

វៀតណាម៖ រូបភាពពីក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គមអ៊ីនធើណេត ទទួលបាននូវការចាប់អារម្មណ៍ជាខ្លំាងពីបណ្ដាសង្គមអ្នកលេងអ៊ីនធើណេត ក្នុងរូបភាពដែលក្មេងប្រុសនោះត្រូវបានគេធ្វើចត្ដាឡីស័កឲ្យនៅដាច់ដោយឡែកម្នាក់ឯងក្រោយពីធ្វើតេស្ដអវិជ្ជមានដែលជា(ករណី F1) ពីព្រោះឪពុកម្តាយនិងបងប្អូនបង្កើតសុទ្ធតែធ្វើតេស្ដវិជ្ជាមាន ក្នុង(ករណី F0) ហើយបច្ចុប្បន្នក្មេងប្រុសនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅឯសាលាមន្រ្តីនយោបាយមួយកន្លែង។

ក្មេងប្រុសអាយុ៣ឆ្នាំដែលកំពុងតែដាក់ឲ្យនៅដាច់ដោយឡែកនោះមានឈ្មោះថា អឹម រស់នៅភូមិតានទ្រិក ឃុំទៀនសុន បច្ចុប្បន្នត្រូវបានដាក់ឲ្យនៅដាច់ឆ្ងាយក្នុងតំបន់ដាច់ស្រយាលនៃកងវរសេនាតូច ១៦ នៃសាលាមន្រ្តីនយោបាយ (ភូមិធឿងឡាត ឃុំតៀនសឺន ស្រុកយៀងយៀក ខេត្តប៊ិកយ៉ាង) ។

យោងតាមលោកង្វៀនវ៉ាន់ភឿង ប្រធានស្រុកវៀនយៀក ខេត្តបាកយ៉ាង បានអោយដឹងថាចៅប្រុសឈ្មោះអឹម ដែលកំពុងតែស្ថិតឲ្យដាច់ដោយឡែកកំឡុងពេលធ្វើតេស្ដអវិជ្ជមាន( F1) ហើយឪពុកម្តាយនិងបងប្អូនប្រុសរបស់អិមគឺសុទ្ធតែជាករណីវិជ្ជមាន( F0) ហើយក៏កំពុងតែត្រូវបានគេដាក់ឲ្យស្ថិតនៅក្រោមការព្យាបាលដូចគ្នា។ លោកបានបន្ថែមថាចៅអឺម បានឆ្លងកាត់នូវការធ្វើតេស្ដចំនួន២ដងរួចមកហើយ ដោយអវិជ្ជមានទាំង២លើក ។ នៅថ្ងៃទី ២៨ ខែឧសភា ចៅអឹមបានធ្វើតេស្ដម្ដងទៀតជាលើកទី៣ ដោយលទ្ធផលអវិជ្ជមាន។ ប៉ុន្មានថ្ងៃមុននេះករណីរបស់ចៅអឹម ក៏ទទួលបានការយកចិត្តទុកដាក់និងគាំទ្រច្រើនផងដែរ។

ប្រធានស្រុករូបនោះក៏បានបញ្ជា្កក់ផងដែរថា ចំពោះព័ត៌មានដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមដោយនិយាយថាក្មេងប្រុសអាយុ៣ឆ្នាំរូបនេះ ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកតែម្នាក់ឯងដោយគ្មាននរណាម្នាក់ថែរក្សាវាទេគឺមិនត្រឹមត្រូវនោះទេ ដោយក្មេងប្រុសឈ្មោះអឹម ក៏មានពូរបស់គេម្នាក់ដែលមានករណីអវិជ្ជមាន( F1) នៅមើលថែនៅក្នុងបន្ទប់ជាមួយគាត់ផងដែរ៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Cafef.VN