ស្ដ្រីវ័យ៤៣ឆ្នាំដែលមានសុខភាពល្អម្នាក់ បានស្លាប់ដោយសារការកកឈាម ក្រោយពីការចាក់វ៉ាក់សាំង AstraZeneca
សីហា
-

បរទេស៖ អ្នកស្រី Childminder Tanya Smith អាយុ ៤៣ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសារជំងឺកកឈាម ក្រោយពីបានចាក់ថ្នាំបង្ការជំងឺកូវីដ AstraZeneca ។អ្នកស្រី Smith មានអាការះឈឺចុកចាប់ជាលើកដំបូងនៅក្នុងខែមីនាហើយបានស្លាប់តែជាងមួយសប្តាហ៍ក្រោយមកបន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរួមទាំងមមានបញ្ហាឈឺពោះយ៉ាងធ្ងន់ធ្ងរ។ ភ្នាក់ងារផ្នែកវេជ្ជសាស្ត្រសុខភាពក៏បានបញ្ជាក់ផងដែរថាខ្លួននឹងពិនិត្យមើលករណីរបស់លោកស្រីSmithឡើងវិញដែលកំពុងកើតមានចំពោះការកើតឡើងនៃកំណកឈាមដែលអាចនិងមានទំនាក់ទំនងចំពោះការចាក់វ៉ាក់សាំងបង្ការវ៉ាក់សាំង Astazeneca។

លោក Kenneth Edwards ដែលជាដៃគូររបស់អ្នកស្រី Smith បានលើកឡើងថានាពេលព្រឹកព្រលឹមពីរទៅបីថ្ងៃ អ្នកស្រីSmith មានអារម្មណ៍ថាពិបាកទ្រាំក្នុងខ្លួនជាខ្លាំង ដោយនាពេលព្រឹកព្រលឹមមួយនោះ អាការះអ្នកស្រីកាន់តែពិបាកទ្រាំខ្លាំងមែនទែន រហូតដល់ទៅខលហៅការសង្គ្រោះបន្ទាន់លេខ១១១។

លោកបានបន្ថែមថានៅពេលមកដល់មន្ទីរពេទ្យអាការះរបស់អ្នកស្រី Smith នៅតែមិនធូរស្បើយសោះ បើទោះបីជាគ្រូពេទ្យបានផ្ដល់នូវថ្នាំបំបាត់ការឈឺចាប់មកឲ្យលោកស្រីក្ដី ។ ក្រោយមកអ្នកស្រីត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Derriford ជាកន្លែងដែលត្រូវបានគេរកឃើញថាគាត់មានឈាមកកជាច្រើន។

គួរឱ្យស្តាយលោកស្រី Smith បានគាំងបេះដូងភ្លាមៗ បន្ទាប់ពីមានអាការះប្រក្រតីត្រឹមតែមួយរយៈពេលខ្លី ស្ថានភាពរបស់គាត់កាន់តែវិវត្ដន៍អាក្រក់ទៅៗ និងបានស្លាប់នៅក្នុងមន្ទីរពេទ្យនៅថ្ងៃទី ៣ ខែមេសា។

លោក Edwards ជឿជាក់ថាគាត់នឹងមិនទទួលមរណភាពទេប្រសិនបើគាត់មិនចាក់វ៉ាក់សាំង Covid-19 AstraZeneca ប៉ុន្តែរឿងនេះមិនអាចបញ្ជាក់បានទេរហូតទាល់តែមានការស៊ើបអង្កេតពេញលេញនិងការស៊ើបអង្កេតលើការស្លាប់របស់នាង។

ទីភ្នាក់ងារថ្នាំអឺរ៉ុបនិយាយថាគុណប្រយោជន៍នៃវ៉ាក់សាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរីករាលដាលនៃ Covid-19 (ដែលធ្វើឱ្យឈាមកកមានបញ្ហាហើយអាចបណ្តាលឱ្យស្លាប់) នៅតែបន្តប្រឈមនឹងហានិភ័យនៃផលប៉ះពាល់ចំពោះវ៉ាក់សាំងមួយនេះ៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ DialyMail