ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ លោក Eno ដែលជាតារាចម្រៀងល្បីឈ្មោះ ដោយមានការគាំទ្រពីសំណាក់មហាជនជាច្រើន ហើយនេះគឺជាចំណុចមួយនៃការរុញច្រានការខិតខំព្យាយាមរបស់ពួកគេរហូតបានជោគជ័យផងដែរ ។ បើនិយាយពីជីវិតរបស់សិល្បករ សិល្បការិនី នៅលើវិថីសិល្បៈមិនថាតែល្បីឈ្មោះសុះសាយ ទើបតែចូលប្រឡូកនោះទេ ពិតណាស់ប្រាកដជាធ្លាប់បានជួបប្រទះមកហើយនូវការរិះគន់ មិនពេញចិត្តពីសំណាក់មហាជនទូទៅ ។
ក្នុងនោះ ក៏មានតារាខ្លះក៏បានជំនះរាល់គ្រប់ឧបសគ្គបន្តដំណើរយ៉ាងជោគជ័យ ហើយខ្លះទៀតក៏បញ្ឈប់ត្រឹមពាក់កណ្តាលទីក៏មាន ។
យ៉ាងណាមិញ នៅមុននេះបន្តិចនៅវេលាម៉ោង៨យប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នេះ ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំង និងមានអ្នកកាសែតជាច្រើនបានធ្វើការឡាយអំពី លោក Eno និងម្ចាស់បំណុល ដែលបានប្រកែកគ្នារឿងជំពាក់លុយ១មុឺនដុល្លារ ហើយការប្រាក់មួយខែ១៥០ដុល្លារ ដែលបានផ្តល់ទៅលោក Eno។ តែបើតាមការបកស្រាយរបស់ម្ចាស់បំណុលថា លោកEno តែងតែគេចវែសមិនព្រមសងលុយ បូករួមទាំងការប្រាក់ផងដែរ។
ក្រោយពីចប់ការសន្ទនារបស់ភាគីម្ចាស់បំណុល និងលោក Eno ក៏បានសម្រេចថា នៅម៉ោង១០ព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ នេះ លោក Eno នឹងធ្វើការដោះស្រាយរឿងដែលយល់ច្រលំគ្រប់យ៉ាង ហើយម្ចាស់បំណុលក៏សូមអ្នកកាសែតចូលរួមទាំងអស់គ្នា៕ បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖