ទើបតែប្រកាសឈប់សម្តែងភាពយន្ត នាង Ploy ងាកមកស្រឡាញ់ស្រីវិញ បន្ទាប់ពីធ្លាប់បរាជ័យស្នេហាជាមួយប្រុសច្រើនដង….
សីហា
-

ថៃ៖ ប្រិយមិត្តជាច្រើនដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាស្គាល់តារាសម្ដែងស្រីជើងចាស់នាង Ploy ដែលទើបតែប្រកាសខ្លួន រូបនាងនឹងមិនបន្ដសម្ដែងរឿងភាគទៀតនោះឡើយរឿងភាគចុងឆ្នាំ២០២០នេះ ជាការថតរឿងចុងក្រោយរបស់នាង។ នាងបានប្រាប់ថា ការសម្តែងរយៈពេល២៧មកនេះ សម្តែងតាំងពីក្មេងមក គឺល្មមឆ្អែតគ្រប់គ្រាន់សម្រាប់នាង យ៉ាងណាក៏ដោយរូបនាងមិនមានលាចាកពីសិល្បៈទាំងស្រុងនោះឡើយ អាចនឹងងាកមកជាកាងារពិធីការនីវិញ ឬអាចនឹងលេងក្នុងភាពយន្ដខ្លះៗ។

យ៉ាងណាមិញ គួរផ្សំជាមួយនាងបែកបាក់ស្នេហាផងនោះ ស្រាប់តែថ្មីៗនេះ ក៏បានលិចឮដំណឹងថា នាងនឹងបោះបង់ក្តីស្រលាញ់ទៅកាន់មនុស្សប្រុសទៀតហើយ ដោយនាងនឹងចាប់ដៃសាងស្នេហាជាមួយនឹងមនុស្សស្រីដូចគ្នាវិញ ក្រោយបរាជ័យជាមនុស្សប្រុសជាច្រើននាក់។

ក្រោយពីឃើញបែបនេះមានអ្នកគាំទ្រ និងមិត្តភក្ដិជាច្រើនបាន comment ផ្ដល់ជាកម្លាំងចិត្តដល់តារាស្រីនាង Ploy និងចូលរួមអបអរសាទរចំពោះរូបនាង ហើយផ្តល់កំលាំងចិត្តដល់នាង សូមឲ្យនាងស្រលាញ់គ្នាដល់ចាស់កោងខ្នង៕