ថ្ងៃពុធនេះថៃរកឃើញអ្នកស្លាប់ចំនួន៤០នាក់ និងអ្នកឆ្លងថ្មីចំនួន២៣៣១ ករណីក្នុងរយៈពេល ២៤ ម៉ោង
សីហា
-

ថៃ៖ក្រសួងសុខាភិបាលសាធារណៈថៃរាយការណ៍នៅថ្ងៃពុធនេះថាមានអ្នកស្លាប់ Covid-19 ៤០ នាក់ទៀតនិងមានករណីថ្មីចំនួន ២.៣៣១ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ២.៣០៥ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងប្រជាជនទូទៅនិង ២៦ នាក់ក្នុងចំណោមអ្នកទោសពន្ធនាគារ។

ក្នុងរយៈពេល ២៤ ម៉ោងមានអ្នកជម្ងឺ Covid-19 ចំនួន ៤.៩៤៧ នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 មានអ្នកឆ្លងជម្ងឺ Covid-19 ចំនួន ១៧៥.៧៣២ នាក់ ដោយក្នុងនោះ ១៤០.២៣៩ នាក់បានជាសះស្បើយ។ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុនមានករណី Covid-19 ចំនួន ២០៤.៥៩៥ នាក់ដែល ១៦៧.៦៦៥ នាក់បានជាសះស្បើយ។

ចំនួនអ្នកស្លាប់មានដល់ ១.៤៣១ នាក់នៅក្នុងរលកទីបីនិង ១.៥២៥ នាក់បានឆ្លងរាលដាលនៃជំងឺរាតត្បាតមួយនេះកាលពីដើមឆ្នាំ។លោកស្រី Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាពនៃជំងឺCovid-19 បានថ្លែងនៅក្នុងអំឡុងពេលរសៀលនៃសន្និសីទកាសែតថាការរីករាលដាលនៃមេរោគនេះហាក់ដូចជាមិនចេះរីងស្ងួតនោះឡើង ជាពិសេសចំពោះការឆ្លងនៅក្នុងរោងចក្រគឺជាការដែលត្រូវព្រួយបារម្ភជាងគេ។

លោកស្រីបន្តថាអ្នកស្លាប់ថ្មី ៤០ នាក់មានអាយុ ៣៤-៩០ ឆ្នាំ។ ២៤ នាក់ជាបុរសនិង ១៦ នាក់ជាស្ត្រី។ ដោយអ្នកស្លាប់ចំនួន ២០ នាក់ត្រូវបានរកឃើញនៅទីក្រុងបាងកក ៥នាក់ត្រូវបានរកឃើញនៅណាខន ផាតុម ៤នាក់នៅត្រូវវបានរកឃើញនៅអយុធ្យា ៦នាក់ផ្សេងទៀតត្រូវបានរកឃើញនៅចន្ធបូរី និងផាតុម ថានី និងសមុទ្រប្រាកាន និង៥នាក់ទៀតត្រូវបានរកឃើញនៅ ពេជ្រឆាបូរី រ៉ាត់ឆាបូរី ណាខនសាវ៉ាន់ ផាត់តាលុង និងសូរ៉ាត់ថានី៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Bangkok post