សូមចូលរួមរំលែកទុក្ខ ! ថ្មីៗនេះមានព្រះសង្ឃវ័យក្មេងម្នាក់ និងស្ត្រីចំណាស់ម្នាក់ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩
ព្រៃវែង ៖ ថ្មីៗនេះមានអ្នកជំងឺកូវីដ១៩ចំនួន២ នាក់បានបាត់បង់ជីវិតក្នុងមានព្រះសង្ឃព្រះជន្ម ២៣ព្រះវស្សា និងស្ត្រីអាយុ៤៤ឆ្នំា បានទទួលមរណភាពនៅខេត្តព្រៃវែង ។
យ៉ាងណាមិញ ព្រះតេជគុណ គន់ គីមហ៊ាង ព្រះសង្ឃគង់នៅវត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ២៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោកស្រី តឹប សួន ប្រជាពលរដ្ឋរស់នៅភូមិព្រៃវល្លិ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក៏បានទទួលមរណៈភាពនៅថ្ងៃទី២១ ខែមិថុនា ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ រូបភាព ខេត្តព្រៃវែង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។