កូនភ្លោះអាយុមួយឆ្នាំកន្លះពីរនាក់បានឆ្លងកូវីដ១៩ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយម្ដាយរបស់ពួកគេ
សីហា
-

មីយ៉ាន់ម៉ា៖ គេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋានវេជ្ជសាស្ត្របានបង្ហាញនូវរូបភាពម្ដាយពាក់អាវភ្លៀងកំពុងដឹកដៃកូនភ្លោះរបស់គាត់ដែលមានអាយុ ១ ឆ្នាំកន្លះ ដើរលើដងផ្លូវ ក្រោយពីបានបញ្ជាក់ថាកូនភ្លោះទាំងពីរបានឆ្លងជំងឺកូវីដ១៩ ពីក្រុមគ្រួសាររបស់ពួកគេ។ ដោយម្តាយក្មេងប្រុសទាំងពីរនេះបានឆ្លងជំងឺកូវីដតាំងពីថ្ងៃទី០៤ ខែមិថុនា ដោយក្រុមគ្រូពេទ្យបាននាំម្ដាយរបស់ពួកគេទៅព្យាបាលនៅមន្ទីរពេទ្យ Sanam ក្នុងខេត្ដ Songkhla ដោយឲ្យកុមារទាំងពីររស់នៅជាមួយជីដូនរបស់ពួកគេ ដែលមិនមាននូវការឆ្លងជំងឺកូវីដ ។

ក្រោយពីក្រុមគ្រួសាររបស់ពួកគេបានឆ្លងជំងឺកូវីដ១៩ ខាងមន្ទីរពេទ្យ Sanam ក៏បានធ្វើតេស្ដទៅលើកូនភ្លោះទាំងពីរដូចគ្នា។ ដោយនៅថ្ងៃទី០៦ ខែមិថុនា ក្មេងប្រុសភ្លោះទាំងពីរត្រូវបានខាងមន្ទីរពេទ្យបញ្ជាក់ថាបានឆ្លងនូវជំងឺកូវីដ១៩ ដោយត្រូវនាំមកព្យាបាលជំងឺកូវីដជាមួយម្ដាយរបស់ពួកគេ ។

ដោយក្មេងទាំងពីរនិងម្ដាយរបស់ពួកគេ ទទួលបានការថែទាំងយ៉ាងកក់ក្ដៅពីគិលានុបដ្ឋាយិកាយ៉ាងយកចិត្ដទុកដាក់ ជាពិសេសក្មេងៗទាំងពីរឆ្លាតខ្លាំងណាស់ មិនមាននូវការភិតភ័យអ្វីឡើយក្រោយពីបានជួបជាមួយនឹងម្ដាយរបស់ខ្លួន៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Kapook