ថៃ៖ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានពេទ្យបានបង្ហោះរូបភាពបុគ្គលិកពេទ្យម្នាក់នៅក្នុងឈុត PPE កំពុងកាន់ទារកក្នុងដៃនៅឯមជ្ឈមណ្ឌលសម្រាប់អ្នកជំងឺ Covid-19 ក្នុងពហុកីឡដ្ឋានជាតិ Nimibutr ទីក្រុងបាងកក។។ក្រោយមកអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Kanokpitcha Leeprakhon បានចេញមុខបកស្រាយបន្ថែមទៀតថារូបភាពខាងលើគឺជារូបភាពរបស់គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ Sanam Nimit ដោយក្នុងដៃគិលានុបដ្ឋាយិកានោះកំពុងកាន់បីទារកអាយុមួយខែ បន្ទាប់ពីម្តាយរបស់គេដែលជាអ្នកចំណាកស្រុកមកធ្វើការនៅក្នុងប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែទារកនោះមិនបានឆ្លងជំងឺមួយនេះឡើយ ។
ដោយគិលានុបដ្ឋាយិកានោះកំពុងតែបីទាករក ក្នុងការរង់ចាំសាច់ញាតិមកទទួលយកទារកនោះទៅផ្ទះវិញ ប៉ុន្ដែនៅនៅក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវ ស្រាប់តែសាច់ញាតិរបស់ទារកនោះវង្វេងផ្លូវមិនអាចរកមន្ទីរពេទ្យខាងលើឃើញនោះឡើយ ដោយគិលានុបដ្ឋាយិកានោះសម្រេចចិត្ដធ្វើការតាមរកសាច់ញាតិនោះវិញទាល់តែឃើញ និងបាននាំពួកគេត្រលប់ទៅផ្ទះវិញតែម្ដង។
បន្ទាប់ពីរូបភាពនេះត្រូវបានផ្សព្វផ្សាយជាសាធារណះមក មានមនុស្សជាច្រើនបានកោតសរសើរដល់គិលានុបដ្ឋាយិការូបនោះ ដោយបញ្ជាក់ថានាងពិតជាធ្វើការដោយបេះដូងរបស់នាងពិតៗ បើទោះបីយល់ថាការងារនោះមានភាពនឿយហត់ប៉ុន្ដែក៏ដោយ ក៏នាងនូវតែប៉ុន្តែព្យាយាមថែរក្សាទារកនោះដូចកូនរបស់នាងអញ្ជឹង និងបានសំណូមពរឲ្យគ្រូពេទ្យទាំងអស់ បន្ដរក្សានូវទឹកចិត្ដដ៏ប្រពៃមួយនេះជូនអ្នកជំងឺរហូតទៅ៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Kapook