លេងធម៌ក្ដៅមែនទែនហើយ! ប្រធានាធិបតីហ្វីលីពីន គំរាមចាប់ដាក់គុកដល់អ្នកដែលបដិសេធចាក់វ៉ាក់សាំងកូវីដ១៩
សីហា
-

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានព្រមានថាប្រជាជនហ្វីលីពីនណាដែលមិនព្រមទទួលនូវការចាក់ថ្នាំបង្ការ Covid-19 នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ។ លោកបានផ្តល់ការព្រមាននេះនៅពេលប្រទេសហ្វីលីពីនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយរោគរាតត្បាតដែលមានករណីវិជ្ជមាន ១,៣ លាននាក់និងមានអ្នកស្លាប់ជាង ២៣.០០០ នាក់។

នេះបើយោងតាមការរាយការណ៍ពីទូរទស្សន៍ Astro Awani បានលើកឡើងពីប្រធានាធិបតីបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃច័ន្ទទាក់ទងនឹងការចូលរួមរបស់ពលរដ្ឋនៅក្នុងការចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាព ក្នុងទីក្រុងម៉ានីល មានចំនួនតិចតួចខ្លាំងណាស់។

ទោះយ៉ាងណានៅក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីរូបនេះ បាននិយាយថា “ កុំធ្វើឲ្យខ្ញុំប្រើធម៌ក្ដៅទៅដល់អ្នកទាំងអស់គ្នាឲ្យសោះ ខ្ញុំពិតជាធុញទ្រាន់និងប្រជាជនហ្វីលីពីនណា ដែលមិនអើពើចំពោះគោលការណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលទាក់ទងទៅនិងការចាក់វ៉ាក់សាំងនេះណាស់”។ ក្រសួងសុខាភិបាលបាននិយាយផងដែរថា បើទោះបីមាននូវការជម្រុញនៅក្នុងការចាក់វ៉ាក់សាំងនេះក៏ដោយ ក៏ការផ្ដល់ជូននូវការចាក់វ៉ាក់សាំងនេះ ត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ដដូចគ្នា។

គិតត្រឹមថ្ងៃទី ២០ ខែមិថុនាអាជ្ញាធរហ្វីលីពីនបានចាក់វ៉ាក់សាំងការពារមនុស្សចំនួន ២,១ លាននាក់។ នេះត្រូវបានគេចាត់ទុកថាគឺជាដំណើរដែលមានលក្ខណះយឺតយ៉ាវបំផុត ខណៈដែលរដ្ឋាភិបាលបានកំណត់គោលដៅដើម្បីចាក់ថ្នាំបង្ការដល់ប្រជាជនចំនួន ៧០ លាននាក់នៅឆ្នាំនេះ ដោយប្រជាជននៅក្នុងប្រទេសនេះមានប្រជាជនសរុបរហូតដល់ចំនួន ១១០ លាននាក់៕

សម្រួលអត្ថបទ៖ SOPHEA

ប្រភព៖ WOB