ថៃ៖ ស្ថានភាពនៃការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសថៃនៅតែស្ថិតក្នុងវិបត្តិនៅឡើយ។ ចាប់តាំងពីខែមេសាឆ្នាំ ២០២១ ចំនួនករណីដែលបានរាយការណ៍ថា ចំនួនអ្នកឆ្លងបានឈានដល់ ៣-៤ ពាន់នាក់ជារៀងរាល់ថ្ងៃ ហើយមានអ្នកស្លាប់ជារៀងរាល់ថ្ងៃរាប់សិបនាក់។ ដែលរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់សរុបគឺ ១.៧៤៤ នាក់។
ថ្ងៃទី២៣ ខែមិថុនាមានគណនីហ្វេសប៊ុកឈ្មោះ Rat Prakhong Tham នៅស្រុកប៉ាងយ៉ៃ ខេត្ដ ណន់ថាបូរីបានបង្ហោះនូវសកម្មភាពបូជាសពស្រីអ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ នៅក្នុងវត្ដ Sao Thong Hin ដែលស្ថិតនៅស្រុកប៉ាងយ៉ៃ ខេត្ដ ណន់ថាបូរី។
ដោយសាកសពស្ដ្រីខាងលើនោះ ជាសពស្ដ្រីដែលមានផ្ទៃពោះចំនួន៨ខែ ដោយក្រុមគ្រូពេទ្យបានធ្វើប្រតិបត្ដិការវះយកទារកក្នុងផ្ទៃចេញ និងបានយកទារកនោះទៅដាក់លើដៃនៃស្ដ្រីជាម្ដាយ សម្រាប់ធ្វើការបូជាសពជាមួយគ្នា នៅក្នុងមឈូសតែមួយ។
ដោយនៅសល់តែមួយខែទៀតតែប៉ុណ្ណោះ ទារកនោះត្រូវបានកើតចេញមកហើយ ប៉ុន្ដែជាអកុសលម្ដាយរបស់ទារកនោះ ទទួលនូវជោគវាសនា មិនល្អដោយបានឆ្លងនូវជំងឺឆ្លងដ៏កាចសាហាវនេះ ដោយបានផ្ដាច់យកជីវិតរបស់ពួកគេទាំងពីរនៅក្នុងពេលតែមួយ។ បន្ទាប់ពីម្តាយបានស្លាប់ក្រុមគ្រូពេទ្យបានយកទារកដែលមិនទាន់កើតទៅជាការឱបក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់ស្រី្ដជាម្ដាយនោះ និងសូមឲ្យវិញ្ញាណក្ខ័ន្ធពួកគេទាំងពីរឡើងទៅឋានសួគ៌ក្នុងការសោយសុខនៅក្នុងឋានព្រះបរមលោក៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Sanook