ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ អតីតតារាចម្រៀងប្រចាំផលិតកម្មថោន លោក មង្គល ទីណា កំពុងកាក់កបនឹងមុខរបរលក់គ្រឿងសម្អាង និងបានបង្កើតគ្រួសារតូចមួយរស់នៅយ៉ាងមានសុភមង្គលនៅខេត្តកោះកុង ក្រោយពីលោកបាត់មុខពីសិល្បៈមួយរយៈធំ ហើយនៅមុននេះបន្តិច ភរិយារបស់តារាចម្រៀងលោក មង្គល ទីណា បានប្រកាសថា ខ្លួនបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ ខណៈស្វាមីរបស់នាងតេស្តអវិជ្ជមាន។
ប្រភពហ្វេសប៊ុករបស់ អ្នកនាង ខឹម ដាលីន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកខ្លួនថា ខ្ញុំពិតជាមានវិជ្ជមានកូវិដ១៩ពិតមែណ ហើយតែប្តីខ្ញុំឃើញអវិជ្ជមាន ហើយប្តីរបស់នាង កំពុងតែធ្វើចត្តាឡីស័កផងដែរ និងត្រៀមយកសំណាក់ម្តងទៀត ដើម្បីបញ្ជាក់ថា គ្មាន១០០ភាគរយ។
ប្រភពបន្តថាពីអ្នកនាង ខឹម ដាលីន ឲ្យដឹងថា ខ្ញុំបានចាក់វ៉ាក់សាំងលើកទី១រួចហើយ ហើយកំពុងតែរង់ចាំចាក់វ៉ាក់សាំងលើកទីនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ប៉ុន្តែអកុសលអ្វីបានជាធ្វើសំណាកក៏មាន វិជ្ជមានកូវីដ-១៩ ចំណែកឯកូនៗរបស់នាង ក៏ អវិជ្ជមាន ចំណែកតូបក្នុងផ្សារដងទង់ នៅឯខេត្តកោះកុង ក៏ត្រូវបិទមួយរយៈរង់ចាំស្ថានភាពវិញមកដូចដើមវិញ៕