ថៃធ្ងន់ធ្ងរណាស់! សមាជិតគ្រួសារ៥នាក់ឆ្លងកូវិដទាំងអស់ ឥឡូវស្លាប់ម្នាក់ហើយ មិនទាន់មានឡានពេទ្យមកយកសព និងគ្មានគ្រែសម្រាប់ព្យាបាលទៀត ត្រូវរង់ចាំចំនួន…
សីហា
-

ថៃ៖ ស្ថានភាពនៃការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសថៃនៅតែស្ថិតក្នុងវិបត្តិនៅឡើយ។ ចាប់តាំងពីខែមេសាឆ្នាំ ២០២១ ចំនួនករណីដែលបានរាយការណ៍ថា ចំនួនអ្នកឆ្លងបានឈានដល់ ៥ទៅ៦ ពាន់នាក់ជារៀងរាល់ថ្ងៃ ហើយមានអ្នកស្លាប់ជារៀងរាល់ថ្ងៃរាប់សិបនាក់។ សំរាប់ថ្ងៃទី ០៧ ខែកក្កដានេះ មានឆ្លងថ្មី ៦,៥១៩ នាក់, ស្លា ប់ ៥៤នាក់។

យោងតាមម្ចាស់គណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា สรยุทธสุทัศนะจินดากรรมกรข่าว បានបង្ហោះសារមួយដែលបានរៀបរាប់ប្រាប់ថា" នេះគឺជាដំណឹងដ៏សោកសៅមួយដែលបានកើតឡើងចំពោះប្រជាជានរបស់យើង ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសាច់ញាតិសពផងដែរ" ។

លោកបានបន្ដថា ស្ដ្រីអាយុ៥០ឆ្នាំម្នាក់បានស្លា ប់បា ត់ ប ង់ជីវិតដោយសារជំងឺ កូវី ដ១៩ នៅលើផ្ទះ ល្វែ ងជាន់ទី៥ ដែលស្ថិតនៅតំបន់ Soi Pracha Songkhro 11 ក្នុងសង្កាត់ Huai Khwang ដោយមិនទាន់មានទីភ្នាក់ងារណាមកយក   ស ព   រូបគាត់ទៅធ្វើការបូ ជាឡើយ តំាងពីម៉ោង៣ទៀបភ្លឺ។

ក្រៅពីស្ដ្រីអ្នកស្លាប់នោះ គ្រួសាររបស់គាត់ដែលមានសមាជិក៤នាក់ក៏បានឆ្លងនូវជំងឺមួយនេះផងដែរ ក្នុងនោះមានប្ដី កូន និងសាច់ញាតិរបស់គាត់មួយចំនួនដែល ស្នាក់នៅបន្ទប់ជាមួយគ្នា៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖สรยุทธสุทัศนะจินดากรรมกรข่าว