ក្មេងស្រីអាយុ៣ឆ្នាំ ឆ្លងកូវីដពីម្តាយ រង់ចាំការព្យាបាលរយៈពេល ៥ថ្ងៃ ដោយរោគសញ្ញាចាប់ផ្ដើមវិវត្តន៍កាន់តែអាក្រក់ៗ គ្មានអ្នកមើលថែ រីឯឪពុកបានត្រឹមឈរមើលឃើញកូន…
សីហា
-

ថៃ៖ ដោយសារតែស្ថានភាពជំងឺរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ -១៩នៅក្នុងប្រទេសថៃកាន់តែមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឲ្យខាងមន្ទីរពេទ្យប្រឈមនឹងកង្ខះខាតលទ្ធភាពក៏ដូចជាចំនួនគ្រែសម្រាប់ធ្វើការព្យាបាលអ្នកជំងឺផងដែរ ។ ក្នុងនោះរឿងដ៏សោកសៅ និងគួរឲ្យអាណិតជាទីបំផុតបង្អស់ដែលបានបង្ហោះដោយគេហទំព័រហ្វេសប៊ុក Yarn - Zendai ដែលជាក្រុមអ្នកស្ម័គ្រចិត្តជួយរកស្វែងរកទីតាំងនិងវិធីព្យាបាលជូនទៅដល់អ្នកជម្ងឺកូវីដ។ ដោយបានលាតត្រដាងរឿងរ៉ាវរបស់ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់

ដែលឆ្លងវីរុសកូវីដ១៩ពីម្តាយ ដោយបានរង់ចាំលទ្ធផលនៃការពិនិត្យនិងគ្រែចំនួន ៥ ថ្ងៃមកហើយនៅតែមិនទាន់ទទួលបាននូវការធ្វើតេស្ដស្វែងរកមេរោគកូវីដនៅឡើយ រហូតមកដល់ទល់នឹងពេលនេះ ស្ថានភាពរបស់ក្មេងស្រីនោះចាប់ផ្តើមក្អកខ្លាំង និងមិនអាចដកដង្ហើមបាននោះទេ។

ម៉្យាងទៀតក្មេងស្រីរូបនោះតម្រូវឲ្យនៅ ឲ្យ ឆ្ងាយពីម្តាយរបស់នាងដែលត្រូវបានធ្វើការព្យាបាលខ្លួននៅមន្ទីរពេទ្យ Chachoengsao។ ឪពុករបស់ក្មេងស្រីរូបនោះបានឃើញកូនរបស់គាត់មានសភាពឈឺកាន់តែយ៉ាប់យ៉ឺននិងកំពុងតែរងទុក្ខយ៉ាងខ្លាំង គាត់មានការឈឺចិត្តខ្លាំងណាស់ ដែលមិនអាចជួយកូនស្រីរបស់ខ្លួនបាន ពីព្រោះទីនោះគឺជាកន្លែងក្រុមដែលមានហានិភ័យខ្ពស់បំផុត។

ក្រោយពីនាងបានជួបជាមួយក្រុមការងារ Yarn -Zendai រូបគេបានសួរថា " តើបងប្រុសនឹងនាំខ្ញុំទៅជួបគ្រូពេទ្យដែរឬទេ?" ដែលជាសំនួរធ្វើឲ្យក្រុមការងារមានការអាណិតអាសូរជាខ្លាំងចំពោះក្មេងស្រីរូបនោះ។ ក្រុមការងារYarn ខិតខំធ្វើការប្រឹងជាខ្លាំងរហូតដល់ទទួលបានការជោគជ័យ ដោយមានការសម្របសម្រួលពីយ៉ាងពេញលេញពីខាងមន្ទីរពេទ្យ ក្នុងការយកក្មេងស្រីដ៏គូរឲ្យអាណិតអាសូរ មកធ្វើការព្យាបាល ដែលកំុងមានជំងឺធ្ងន់ធ្ងរ ត្រូវធ្វើការព្យាបាល៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Kapook