ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាជ្រាបហើយថាតារាចម្រៀងពីដួងលោក នីកូ និងអ្នកនាង ពេជ្រ សូលីកា តែងតែសាងអនុស្សាវរីយ៍ច្រើនរាប់មិនអស់ជាមួយគ្នា ទាំងលើឆាកក្រោមឆាកជាដើម ជាពិសេសកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ លោក នីកូ និងពេជ្រ សូលីកា បានធ្វើពិធីសែនក្រុងពលី ហើយបានចាប់ដៃគ្នាសម្ដែងរឿងភាគធំគឺរឿង «អាពាហ៍ពិពាហ៍ចៃដន្យ»ប្រចាំផលិតកម្មហង្សមាស។
.jpg?1627177284)
.jpg?1627177283)
.jpg?1627177283)
.jpg?1627177283)
.jpg?1627177284)
ពេជ្រ សូលីកា ត្រូវបានថៅកែផលិតកម្មហង្សមាស លើកឱ្យធ្វើជាតួឯកក្នុងភាពយន្តនេះ ជាមួយតារាចម្រៀងនីកូ ចំណែកតួរង គឺតារាចម្រៀង Step ចាប់ដៃគូ ជាមួយអ្នកសម្តែងស្រីម្នាក់ទៀត។ ដោយឡែក តួអង្គសំខាន់ក្នុងឆ្អឹងរឿង មានអ្នកស្រីឌី សាវ៉េត និងអ្នកនាងខាត់ សុឃីម ជាដើម ដែលធ្វើឱ្យផ្ទៃរឿងដែលផ្តោតលើគូស្នេហ៍យុវវ័យនោះ កាន់តែមានភាពរស់រវើកបន្ថែមទៀត។
.jpg?1627177289)
.jpg?1627177289)
.jpg?1627177289)
.jpg?1627177290)
.jpg?1627177290)
យ៉ាងណាមិញមកដល់ពេលនេះ រឿង “អាពាហ៍ពិពាហ៍ចៃដន្យ” មិនទាន់ចាក់បញ្ចាំងនៅឡើយទេ ដែលធ្វើឲ្យមហាជនអន្ទះសាររង់ចាំទស្សនា ហើយក៏បានចាប់អារម្មណ៍ថា រឿងនេះត្រូវបានផលិតឡើងតាំងពីឆ្នាំ២០១៨ សរុបរួមគឺ៤ឆ្នាំមកហើយ បែរជាស្ងាត់ឈឹតតែម្តង លើសពីនេះទៅទៀត តាំងពី ពេជ្រ សូលីកា មិនទាន់មានសង្សារ រហូតដល់គាត់មានគូដណ្ដឹង បន្ដរៀបការហើយមាន baby’អាយុជាង១ឆ្នាំទៀតនៅតែមិនចាក់ផ្សាយ នេះគ្រាន់តែជាការងើងឆ្ងល់តែប៉ុណ្នោះមកដល់ពេលនេះយើងពំុដឹងថា មកពីហេតុអ្វីនោះទេ៕
.jpg?1627177302)
.jpg?1627177302)
.jpg?1627177302)
.jpg?1627177302)
.jpg?1627177302)
.jpg?1627177302)
.jpg?1627177302)
.jpg?1627177302)
.jpg?1627177302)
.jpg?1627177303)
.jpg?1627177303)
.jpg?1627177303)
.jpg?1627177303)
.jpg?1627177303)
.jpg?1627177304)
.jpg?1627177304)
.jpg?1627177304)