កាន់តែអាណិត! មុនពេលស្លាប់ទាំងប្អូនស្រី បងប្រុស ខំប្រឹងដើររក បង្ហោះហ្វេសប៊ុក និងពោលពាក្យយ៉ាងកំសត់ ចុងក្រោយទើបដឹងថា…
សីហា
-

ភ្នំពេញ ៖ ប្រិយមិត្តខ្លះបានជ្រាបហើយថា កាលពីថ្ងៃ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ បានមានហេតុការណ៍​ អ គ្គិ ភ័ យ ​ឆា ប ឆេះ​យ៉ាង​សន្ធោសន្ធីនៅចំណតរថយន្តមួយកន្លែងរបស់ក្រុមហ៊ុនវី​រៈ ប៊ុ​ន​ថាំ ហេតុការណ៍នេះបានកើតឡើងនៅ នាវេលា​ម៉ោង​ ៣​​ ​និង​៥០​ ​នាទី​រសៀល ស្ថិតនៅ​ទីតាំង​ចំណតរថយន្ត ដែល​ស្ថិត​នៅ​គល់​ស្ពាន​ជ្រោយចង្វារ​ខាងកើត ស្ថិត​នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

យ៉ាងណាមិញនៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរត្រូវបានគេរកឃើញថាមានមនុស្សម្នាក់បាន ស្លា ប់ បាត់បង់ជីវិតដោយសារជាប់នៅក្នុងរថយន្តក្រុង ដែលបានឆេះនោះ ហើយចំពោះ សា ក ស ព ត្រូវបានគេប្រទះឃើញ   ថា  ឆេះ   សា    ច់ អស់ហើយគឺនៅសល់តែ ឆ្អឹ ង តែប៉ុណ្ណោះ ។

ជនរងគ្រោះដែលបាន ឆេះ ស្លា ប់ នៅក្នុងហេតុការណ៍៍នេះត្រូវបានគេស្គាល់អត្តសញ្ញាណ ដោយជនរងគ្រោះមានឈ្មោះថា លីម ចាន្នារិទ្ធ ភេទប្រុស គឺជាបុគ្គលិកនៅក្នុងក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ ដែលមានទីតាំងស្ថិត​នៅ​គល់​ស្ពាន​ជ្រោយចង្វារ​ខាងកើត ស្ថិត​នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ជាមួយគ្នានេះដែរនេះបើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ ស៊ូ ពេទ្យ បានបង្ហោះរៀបរាប់ថា ៖ « គួរ​ឲ្យ​សង្វេគណាស់​ ភ្លេី ង ឆេះ​ ស្លា ប់ ​នៅ​ក្នុង​ឡាន​ក្រុង​ មិន​ដឹង​ថា​ឯង​ក្ដៅ​ប៉ុណ្ណា​ទេ​សម្លាញ់​ ប្រហែល​ជា​ឯងខំស្រែកហៅម៉ែ​ ឪ​ បងប្អូន​មិត្តភ័ក្ដិ​ ឲ្យ​ជួយ​យ៉ាង​ណា​ទេ​ គ្នា​អាណិត​ឯង​ណាស់​សម្លាញ់​ បេីមានជាតិក្រោយយេីងនិងធ្វេីជាបងប្អូននិងគ្នាទៀត​ សូម​ឲ្យ​ដួងវិញ្ញាណ​របស់​ឯង​ ទៅ​កាន់​សុគតិភព​ចុះ ជួប​នៅ​ពរ៤ប្រការ​ អាយុ​ វណ្ណៈ​សុខ​:ពល:កុំបីឃ្លៀងឃ្លាតឡេីយ(រឹទ្ធ​)»។


យោងតាមគណនីហ្វេសប៊ុកបងប្រុសឈ្មោះ Òûñ Łãy បានរៀបរាប់កាលពីម្សិលមិញថា ដំណឹងបាត់បងប្រុស ខ្ញុំបានបាត់បងប្រុសម្នាក់ឈ្មោះ លឹម ចន្នារិទ្ធ ធ្វើការនៅ ក្រុមហ៊ុន វីរ:ប៊ុនថាំ នៅក្បែរខណ្ឌជ្រោយចង្វារ ភ្នំពេញ ដែលមានអគ្គីភ័យឆាបឆេះ កាលពីរសៀលនេះ (៣០.៧.២០២១) ហើយខ្ញុំបាទបាន ទាក់ទងទៅគាត់ហើយមិនចូលសោះ បើតាមរបាយការណ៍អគ្គីភ័យនៅនឹងកន្លែងកើតហេតុមានអ្នកស្លាប់ម្នាក់ មិន ស្គាល់អត្ដសញ្ញាណខ្ញុំសូមបញ្ជាក់អត្ដសញ្ញាណ ឈ្មោះ លឹម ចន្នារិទ្ធ ភេទប្រុសទីកន្លែងកំណើត : ភូមិស្វាយទង ឃុំស្វាយទងខាងត្បូងស្រុកកំពង់ត្រាច ខេត្ដកំពត។ 

គួរបញ្ជាក់ផងដែរថា សពរបស់ លឹម ចន្នារិទ្ធវ បូជានៅវត្ដចង្រែក្រោមរួចរាល់យកទៅធ្វើបុណ្យនៅស្រុកកំណើត ឃុំស្វាយទង ស្រុកកំពង់ត្រាចខេត្ដកំពត៕