ញាក់សាច់ ! អត់ដែរដឹងសោះថាតួនាងនុត ក្នុងរឿង “ខ្មោចដើមចេកជ្វា” នាងក៏ជា…(វីដេអូ)
ស៊ីហៀង
-

កម្សាន្ត ៖ ប្រិយមិត្តប្រហែលជានៅចាំហើយពីខ្សែភាពយន្តខ្នាតធំរបស់ខ្មែរកាលពីជាង១០ មុននោះគឺរឿង «ខ្មោចដើមចេកជ្វា» ដែលជាខ្សែភាពយន្តលក្ខណៈព្រឺព្រួច ពេលបានទស្សនារួច រឿងដើមចេកជ្វានេះជាខ្សែភាពយន្តដែលមានភាពល្បីល្បាញខ្លាំងមែនទែន រឿងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងនៅក្នុងស្រុកនិងក្រៅស្រុកផងដែរ ។ 

យ៉ាងណាមិញទស្សនិជកប្រាកដជាបានស្គាល់រួចមកហើយពីឈ្នោះតួឯកស្រី នៅក្នុងដើមចេកជ្វា នៅក្នុងសាច់រឿងនាងមានឈ្មោះថា នាងនុត ប៉ុន្តែឈ្មោះពិតរបស់នាងគឺ សាំងភស្តា ពិតណាស់ក្នុងរយៈពេលប្រហែលជាប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកានង សាំងភស្តា ហាក់បីដូចជាមិនស្ងប់ស្ងាត់និងមិនសូវចេញមុខមាត់នៅក្នុងវិស័យសិល្បៈនោះទេ ។

ដោយឡែកបើយើងងាកទៅចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់អ្នកនាង សាំងភស្តា វិញឃើញថាអ្នកនាងមានទេពកោសល្យខ្លាំងណាស់នៅក្នុងផ្នែកសិល្បៈអ្នកនាង សាំងភស្តា មិនត្រឹមតែមានសមត្ថភាពសម្តែងបានយ៉ាងល្អនោះទេ អ្នកនាងថែមទាំងមានជំនាញខាងសិល្បៈមួយទៀតនោះគឺអ្នកនាងគឺជានាដ្តការីរបាំមួយរូបដ៏មានជំនាញបុិនប្រសប់ក្នុងរង្វង់សិល្ប:ផងដែរ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ ៖