ថៃ៖ នៅថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២១ នៅក្នុងបណ្ដាញសង្គមអ៊ីនធើណេត បានចែករំលែកពីឃ្លីបក្នុង TikTok នៃក្រុមស្ម័គ្រចិត្ដមួយដែលមានឈ្មោះថា Kobold Shop Nong ។ នៅក្នុងឃ្លីបនោះបានបង្ហាញពីបុគ្គលិកពេទ្យ កំពុងតែទៅមើលអ្នកជំងឺនៅក្នុងសហគមន៍មួយ។ ដោយលោកគ្រូពេទ្យនោះបានដើរសម្ដៅទៅផ្ទះឈើតូចមួយ ទៅមើលអ្នកជំងឺកូវីដ១៩ ដែលជាយុវជនម្នាក់ កំពុងសម្រាកព្យាបាលនៅក្នុងព្រៃមួយដែលពោពេញទៅដោយព្រៃឈើ សម្រាមស្កេកស្កះ និងទឹកភ្លៀងដក់ផងដែរ ។
ក្នុងសម្លៀកបំពាក់ PPE បុគ្គលិកពេទ្យបានព្យាយាមនិយាយជាមួយអ្នកជំងឺដើម្បីសាកសួរនាំអំពីរោគសញ្ញា និងអាការះរបស់ពួកគេ។ រួមទាំងផ្តល់ដំបូន្មានជាច្រើនដោយព្យាយាមនិយាយថានៅពេលយប់នៅពេលដែលមិនមានភ្លៀងសូមបើកក្រណាត់តង់ ដើម្បីអាចឲ្យខ្យល់ចេញចូលក្នុងការទទួលបានខ្យល់គ្រប់គ្រាន់សម្រាប់ដកដង្ហើម និងបានប្រាប់អ្នកជំងឺរូបនោះឲ្យមានភាពអត់ធ្មត់ថែមទៀតផង ពីព្រោះអាការះនៃការកើនឡើងកំដៅនិងកើតមានឡើងនៅថ្ងៃបន្ទាប់។
ដោយមិនទាន់មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺ ដូច្នេះតម្រូវឲ្យបុរសរូបនោះ ស្នាក់នៅក្នុងព្រៃនោះជាបបណ្ដាះអាសន្ន ក្នុងនោះដែរគ្រូពេទ្យក៏បានណែនាំ ឲ្យបុរសម្នាក់នោះគេងផ្ងារខ្នង និងមិនត្រូវគេងបែរខ្លួនចំហៀងនោះឡើយពីព្រោះវាអាចឲ្យក្រពះធ្វើទុក្ខ ត្រូវធ្វើចលនាដង្ហើមឲ្យបានវែងៗ និងត្រវញ៉ាំខ្ទឹមបារាំងឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីជួយកាត់បន្ថយរោគសញ្ញាខ្លះៗនៃជំងឺមួយនេះ។ លើសពីនេះមានឪពុករបស់យុវជនរូបនោះ ដែលកំពុងតែស្នាក់នៅក្នុងផ្ទះឈើ ក្បែរគុម្ពោតព្រៃនោះ គាត់ក៏ឆ្លងជំងឺកូវីដ១៩ផងដែរ។ បុគ្គលិកពេទ្យក៏ណែនាំគាត់ផងដែរ ដោយសូមឱ្យរូបគាត់ឈប់ជក់បារីក្នុងអំឡុងពេលនេះដើម្បីធានានូវសុវត្ថិភាពចំពោះសួត ក្នុងកំឡុងពេលនៃការឆ្លងជំងឺកូវីដ។
ទោះយ៉ាងណាអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានចែករំលែកនិងបញ្ចេញមតិរបស់ពួកគេ។ ពួកគេភាគច្រើនមានអារម្មណ៍អាណិតចំពោះយុវជនម្នាក់នោះជាខ្លាំងដែលត្រូវរស់នៅម្នាក់ឯងនៅក្នុងតង់ក្នុងព្រៃបែបនេះស្របពេលដែលខ្លួនកំពុងតែឆ្លងជំងឺថែមទៀត។ ពួកគេក៏មានការព្រួយបារម្ភអំពីសុវត្ថិភាពផងយុវជនម្នាក់នោះផងដែរ ដោយខ្លាចថាមានសត្វពស់ និងពីងពាង ចូលទៅក្នុងតង់ ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។
ពួកគេក៏បានធ្វើការកោតសរសើរដល់បុគ្គលិកពេទ្យរូបនោះផងដែរថា គាត់ពិជាគួរឱ្យស្រលាញ់ខ្លាំងណាស់ ដែលចេះមើលថែយកចិត្តទុកដាក់និងផ្តល់ការប្រឹក្សាយ៉ាងល្អ ទៅដល់អ្នកជំងឺ និងបានបន់ស្រន់ឲ្យយុវជនរូបនោះឆាប់ទទួលបានគ្រែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យត្រឹមត្រូវដូចអ្នកជំងឺដ៏ទៃទៀតដែរ៕
សម្រួលអត្ថបទ៖宋麒安
ប្រភព៖ Kapook
សូមទស្សនាវីដេអូខាងក្រោម៖