អានហើយស្រក់ទឹកភ្នែក! ទោះបីជាចាក់វ៉ាក់សាំង Sinovac ចំនួន២ដងរួចហើយក៏ដោយ អ្នកគ្រូពេទ្យជួរមុខថៃម្នាក់ បានស្លាប់ដោយសារតែជំងឺកូវីដ១៩ ហើយបានបង្ហោះសារចុងក្រោយយ៉ាងកំសត់ថា…
សីហា
-

ថៃ៖ នៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២១ ឧត្តមសេនីយ៍ឯកអានធារ៉ាជីទីណាន់ ប្រធានមហាវិទ្យាល័យគ្រូពេទ្យភូមិន្ទថៃបានបង្ហោះសារតាមរយៈហ្វេសប៊ុកជូនដំណឹងអំពីដំណឹងដ៏ក្រៀមក្រំនេះ។ បន្ទាប់ពីបាត់បង់បុគ្គលិកពេទ្យជួរមុខលោកស្រីវេជ្ជបណ្ឌិតសារ៉ានីឡាឡានិច ដែលមានឈ្មោះក្រៅហៅថាអ្នកគ្រូ អាំ ដែលជាវេជ្ជបណ្ឌិតបម្រើការនៅមន្ទីរពេទ្យភូមិបុលអាប់ឌុលយ៉ាដេត ដោយសារជំងឺកូវីដ ១៩។

ឧត្តមសេនីយ៍ឯករូបនោះបាននិយាយថាលោកស្រីវេជ្ជបណ្ឌិត អាំ ជាស្ត្រីរឹងមាំមានអារម្មណ៍ល្អក្នុងការធ្វើការ និងធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ជាពិសេសអ្នកស្រីគឺជាអ្នកដឹកនាំមួយរូប ដែលបានដឹកនាំក្រុមក្នុងមន្ទីរពេទ្យរហូតដល់ទៅ៤ក្រុម ដែលមានឈ្មោះថា Wing 4 Taklhi Hospital និងបានជួយក្រុមរបស់អ្នកស្រី​ ឲ្យទទួលបាននូវវិញ្ញាបនប័ត្រ HA ដំបូងគេបង្អស់ផងដែរ ដែលធ្វើឲ្យអ្នកនៅក្រោមបង្គាប់មានការគោរពស្រលាញ់ និងចូលចិត្តអ្នកស្រីជាខ្លាំង។

ខណៈពេលដែលទំព័រហ្វេសប៊ុករបស់ CSI LA បានបង្ហាញព័ត៌មានដែលបានមកពីប្អូនប្រុសរបស់លោកស្រីវេជ្ជបណ្ឌិត អាំ ដោយបានបញ្ជាក់ថា ឥឡូវនេះសមាជិកក្នុងគ្រួសារបីនាក់របស់ខ្លួនបានបាត់បង់អ្នកម្តាយដែលបានស្លាប់នៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២១ និងលោកឪពុកបានស្លាប់ដោយសារជំងឺកូវីដ ១៩ នៅថ្ងៃទី ៣១ ខែកក្កដា ហើយចុងក្រោយគឺបងស្រីរបស់ខ្លួនគឺលោកស្រីវេជ្ជបណ្ឌិត អាំ។ ទោះបីជាមានការចាក់វ៉ាក់សាំង Sinovac ចំនួន ២ ដងក៏ដោយ ក៏ពួកគាត់នៅអាចអាចមានលទ្ធភាពក្នុងការឆ្លងស្លាប់។

លើសពីនេះគេហទំព័រនេះក៏បានបង្ហាញរូបភាពជជែកគ្នារបស់លោកស្រីវេជ្ជបណ្ឌិត អាំ ដែលបានតស៊ូរហូតដល់នាទីចុងក្រោយមុនពេលអ្នកស្រីដាច់ខ្យល់ស្លាប់ ដោយអ្នកស្រីបាននិយាយថា“ ខ្ញុំត្រូវតែជាសះស្បើយ ខ្ញុំនឹងមិនស្លាប់ទេ ” ។ ក្រោយពីឃើញសារបែបនេះធ្វើឲ្យមនុស្សម្នាមានការអាណិតអាសូរដល់លោកស្រីវេជ្ជបណ្ឌិតអាណិតជាខ្លាំង៕

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភព៖ Kapook