ផ្អើលអស់ក្នុងភូមិនាំគ្នាបន់ស្រន់ ក្រោយពីលោកតាអាយុ ៦៤ឆ្នាំវង្វេងក្នុងព្រៃអស់រយៈពេល៤ថ្ងៃ ចុងក្រោយត្រូវបានរកឃើញដោយ…
សីហា
-

ថៃ៖ នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ៦៤ លោក Pol លោកវរសេនីយ៍ទោធារ៉ាវុធប៊ុនឆៃអគ្គមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ២៤៧ បានប្រគល់ប្រតិបត្តិការក្នុងការស្វែងរកជនរងគ្រោះវ័យចំណាស់ម្នាក់ឈ្មោះ សាងវន វង់ម៉ានិត អាយុ ៦៩ ឆ្នាំ ដែលបានបាត់ខ្លួន ដោយអគ្គមេបញ្ជាការរូបនេះបានប្រគល់តួនាទីមួយនេះឱ្យទៅលោក ឧត្តមសេនីយ៍ឯក វិឆៃសិទ្ធី អគ្គមេបញ្ជាការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបានបញ្ជូន ក្រុមមន្ដ្រីនៅក្រោមបង្គាប់ចំនួន ៣៥នាក់ និងសត្វឆ្កែផងដែរ ជាមួយលោក ណាថាធីភុម ផាឌីដាន់សៃ អធិការស្រុក ដានសៃ នៃខេត្ត ឡយ។

ដំណើរការណ៍នៃប្រតិបត្តិការណ៍នៅក្នុងការស្វែងរកនេះបានលេចឮនិងផ្អើលអស់ប្រជាជននៅក្នុងភូមិ ដោយពួកគេនាំគ្នាធ្វើការបន់ស្រន់សុំឲ្យអ្នកតាម្ចាស់ទឹកម្ចាស់ដីជួយ ទៅដល់ក្រុមមន្ដ្រីអ្នកស្វែងរក ក្នុងការឲ្យពួកគេអាចឆាប់រកឃើញជនរងគ្រោះម្នាក់នោះ។

នៅក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់ប្រជាជនចំនួន១៦០នាក់ ក្នុងការចូលរួមស្វែងរកបុរសវ័យចំណាស់ដែលបាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកញ្ញា វេលាម៉ោង ០៧:៣០នាទីព្រឹក។

ក្រោយពីប្រតិបត្តិការណ៍នៃការរុករកអស់រយះពេល៤ថ្ងៃ នៅថ្ងៃទី១៨ ខែកញ្ញា វេលាម៉ោង១០:៤៥នាទីព្រឹក សត្វឆ្កែមួយក្បាលដែលមកពីស្ថានីយបុស្ដិ៍ប៉ូលីសនៃអន្ដរាគមន៍ផ្នែកគាំទ្រ បានធ្វើការហិតក្លិន ដោយបាននាំក្រុមមន្ដ្រីប៉ូលីស ទៅដល់កន្លែងនៃជនរងគ្រោះវ័យចំណាស់ម្នាក់នោះ។

នៅពេលទៅដល់គេបានប្រទះឃើញលោកតាវ័យចំណាស់ សាងវន វង់ម៉ានិត អាយុ ៦៩ ឆ្នាំ បានដេកសន្លប់ស្ដូកស្ដឹង នៅក្នុងព្រៃក្នុងស្ថានភាពអស់កម្លាំងជាខ្លាំង។ ក្រុមប៉ូលីសបានបញ្ជាក់ថាគេបានរកឃើញគាត់នៅក្នុងព្រៃចំងាយ១០០ម៉ែត្រពីភូមិ ដោយឥលូវលោកតាវ័យចំណាស់រូបនោះត្រូវបានយកទៅព្យាបាលនិងត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យ សម្ដេច ប្រាយុទ្ធបា្រជ្ញ ដានសៃ៕

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភព៖ thainews