ធ្ងន់កហើយម្ដងនេះ! គ្រាន់តែមួយសប្ដាហ៍សោះ សហរដ្ឋអាមេរិកមានក្មេងឆ្លងជំងឺកូវីដ១៩រហូតទៅដល់ ២២,៦០០០នាក់…
សីហា
-

USA៖ បណ្ឌិត្យសភាពេទ្យកុមារបានរាយការណ៍កាលពីសប្តាហ៍មុននេះថា នេះគឺជាសប្តាហ៍ដែលកុមារនៅក្នុងសហរដ្ឋអាមេរិកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ ១៩ ករណីថ្មីនេះគឺជាករណីខ្ពស់បំផុតទី ២ ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើមជាមួយអាត្រាកុមារដែលបានឆ្លងនៅក្នុងសប្ដាហ៍នេះចំនួន ២២៥.៩៧៨ ដែលធ្លាក់ចុះបន្តិចពីមួយសប្តាហ៍មុន ក្នុងចំណោមកុមារឆ្លងចំនួន ២៤៣.៣៧៣ នាក់។

ការកើនឡើងនៃករណីកុមារឆ្លងមេរោគនេះបានកើតឡើងនៅពេលដែលសិស្សជាច្រើនត្រលប់មកថ្នាក់វិញ។ ប៉ុន្តែកុមារទាំងនោះមិនមានសិទ្ធិទទួលបាននូវការចាក់ថ្នាំបង្ការវ៉ាក់សាំងនោះទេ។ បច្ចុប្បន្ននេះមានតែកុមារអាយុ ១២ ឆ្នាំនិងកុមារលើសពីអាយុជាងនេះប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង។

អ្នកជំនាញសុខភាពសាធារណៈនិងមន្រ្តីបានសម្តែងការព្រួយបារម្ភអំពីវិធីសាស្រ្ដក្នុងការធ្វើឱ្យកុមារតូចៗមានសុវត្ថិភាពពីជំងឺកូវីដ ១៩ ។ រហូតដល់មានការយល់ព្រមប្រើវ៉ាក់សាំងបង្ការជាមួយកុមារតូចៗទាំងនេះ។ បណ្ឌិត្យសភាកុមារអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ បន្ទាប់ពីចំនួនកូវីដ១៩មានការធ្លាក់ចុះនៅរដូវក្តៅចំពោះមនុស្សពេញវ័យនិងមនុស្សចាស់ជរា ប៉ុន្ដែបែរជាចំនួនករណីនៃការឆ្លងចំពោះកុមារតូចៗបានកើនឡើងទ្វេដងដោយមានរបាយការណ៍ជាង ៩២៥.០០០ករណី ក្នុងរយៈពេលបួនសប្តាហ៍ចុងក្រោយនេះ ” ។

ចំនួនករណីជំងឺកូវីដ ១៩ ចំពោះកុមារកំពុងកើនឡើងជាលំដាប់នៅទូទាំងសហរដ្ឋអាមេរិកដោយឥឡូវនេះការកើនឡើងនេះមានចំនួនជិត ២៦% នៃកុមារតូចៗដែលឆ្លងទាំងអស់។ យោងតាមព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃច័ន្ទទី ២០ ខែកញ្ញាទោះយ៉ាងណារោគសញ្ញាភាគច្រើនមិនទាន់មានកម្រិតធ្ងន់ធ្ងរនៅឡើយទេ។ ចំណែកឯការស្លាប់របស់កុមារអាមេរិកតិចជាង ០,២៥% នៃកុមារដែលឆ្លងសរុប៕

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភព៖ CNN