ចេញហើយ! មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្ន…
សីហា
-

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បន្តចូលរួមពង្រឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ។ ស្តីពីការផ្អាកពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ របស់ក្រសួងធម្មការ និងសាសនា ។ 

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្នុងនាមមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ មានកិត្តិយសសូមប្រគេន-ជូន ព្រះអង្គ លោក លោកស្រី ជ្រាបថា៖ ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ បាននិងកំពុងតែរីករាលដាលក្នុងសហគមន៍ និងមិន ទាន់មានសភាពធូរស្រាលនៅឡើយ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជា ផ្លូវការនូវព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដែលនេះគឺជាសភាពការណ៍មួយដែលរាជរដ្ឋាភិបាលបាន នឹងកំពុងយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត ដោយបានដាក់ចេញនូវវិធានការ *៣ការពារ” និង “៣កុំ” ដើម្បីទប់ទល់សភាពការណ៍នេះ។ 

ដើម្បីចូលរួមទប់ស្កាត់លើករណីនេះ ក្នុងនាមមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ មានសំណូមពរដូចខាងក្រោម សូមព្រះអង្គ លោក លោកស្រី លើកកម្ពស់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩នេះ ដោយណែនាំបរិស័ទ ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល៕