ហ្វេសប៊ុក ៖ ប្រិយមិត្តភាគច្រើនពិតជាបានស្គាល់រួចមកហើយពីអតីតស្វាមីរបស់អ្នកស្រី ទ្រី ដាណា ដែលគេនិយមហៅគាតថា ពូមៅៗនោះ ក្រោយមានរឿងរ៉ាវឈ្លោះប្រកែកអន់ចិត្តនិងគ្នានៅក្នុងក្រុមគ្រួសារមក ពេលនេះពូម៉ៅ ត្រូវបានអតីតភរិយាដាក់ពាក្យបណ្តឹងប្តឹងមិនឲ្យចូលផ្ទះនោះទេ សូម្បីតែមុខកូនប្រុសរបស់ខ្លួនក៏មិនឲ្យជួបដែរ ។
យ៉ាងណាមិញថ្មីៗនេះមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញពូម៉ៅ បង្ហោះនៅលើហ្វេសប៊ុកថា ការបែកបាក់នៅក្នុងក្រុមគ្រួសារបស់គាត់គឺពាក់ព័ន្ធជាមួយនិងអំពើរអាបធ្មប់ នេះជាសំណេរដែលលោកបានបង្ហោះ ៖ « បាបកម្មមានពិតចំពោះបុគ្គលណាដែលធ្វេីអំពេីអាបធ្មប់ បំបែកប្តីប្រពន្ធគេជាពិសេសធ្វេីអំពេីមិនអោយកូននឹកឱពុកគេងាប់ទៅច្បាស់ជាធ្លាក់នរកហេីយ» ។
សូមជម្រាបផងដែរថាក្រោយពេលភរិយាប្តឹងលែងលះពេលនេះ ពូម៉ៅ មិនបានជួបមុខកូនអស់រយៈពេលជាច្រើនខែមកហើយ ពេលនេះគាត់កំពុងតែរស់នៅផ្ទះជាមួយនិងឪពុកម្តាយបង្កើតរបស់គាត់ កាលពីកន្លងទៅគាត់ធ្លាប់ធ្វើការសុំទោសទៅកាន់ភរិយារបស់គាត់ដើម្បីរស់នៅជួបជុំគ្រួសារវិញដែរប៉ុន្តែ អ្នកស្រី ស្រី ដាណា មិនព្រមលើកលែងទោសឲ្យនោះទេ ៕